មានសង្ឃឹមហើយបងប្អូន! កូវីដ១៩នឹងរលាយបាត់ពីផែនដី ក្រោយវ៉ាក់សាំង មួយនេះ ជោគជ័យដំណាក់កាលទី២ទៀត

ប៉េ​កាំ​ង ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំងដោយកាលពី​ថ្ងៃ​ទី​១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់​ជំងឺ COVID-19 ដែល​ត្រូវ​បាន​ស្រាវជ្រាវ ដោយ​ក្រុម​អ្នកជំនាញ ដែល​ដឹកនាំ​ដោយ​លោកស្រី Chen Wei អ្នកជំនាញ​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​យោធា ប្រទេស​ចិន

ត្រូវ​បាន​ឈាន​ដល់​ដំណាក់កាល​ពិសោធន៍​ព្យាបាល​ជំងឺ ជា​លើក​ទី​២ នេះ​បើ​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។ជាក់ស្តែង ក្នុង​បណ្ដាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​ថា នេះ​ជា​វ៉ាក់សាំង​សម្រាប់​ជំងឺ​វីរុស COVID-19

តែ​មួយ​គត់​លើ​ពិភពលោក ដែល​បាន​ឈាន​ដល់​ដំណាក់កាល ពិសោធន៍​ព្យាបាល​ជំងឺ​លើក​ទី​២ ។ដំណាក់កាល​ដំបូង​នៃ​ការ​សាកល្បង​គ្លីនិក ត្រូវ​បាន​បញ្ចប់​នៅ​ចុងខែ​មីនា ហើយ​ដំណាក់កាល​ទី​២ បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែមេសា ២០២០​នេះ ។

យ៉ាងណាមិញ លោក Xiong Zhengxing អាយុ​៨៤​ឆ្នាំ នៅ​ទីក្រុង​វ៉ូ​ហាន ត្រូវ​បាន​ចាក់​វ៉ាក់សាំង នៅ​ថ្ងៃ​ទី​១៣ ខែមេសា រូប​លោក​ក្លាយជា​អ្នក​ស្ម័គ្រចិត្ត មាន​អាយុ​ច្រើន​ជាងគេ ក្នុង​ដំណាក់កាល​ទី​២ នៃ​ការ​ព្យាបាល​នេះ ។ដោយឡែក បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​ទី​១ ដំណាក់កាល​ទី​២នេះ​បាន​លុប​ចោល​នូវតារាង​អាយុ ពោល​គឺ​អ្នក​ស្ម័គ្រចិត្ត​ចុះ​ឈ្មោះ អាច​មាន​អាយុ​លើស​៦០​ឆ្នាំ ។

នៅ​ពេល​ដែល​មនុស្ស​វ័យ​ចំណាស់ មាន​ភាគរយ​ខ្ពស់នៃ​អ្នកជំងឺ COVID-19 ដែល​ធ្ងន់ធ្ងរវ៉ាក់សាំង​គួរតែ​បង្កើត​ជា​ខែល​ការពារ​សុវត្ថិភាព​សម្រាប់​ពួក​គេ ។តួយ៉ាង អ្នក​ស្ម័គ្រចិត្ត​ចំនួន ១០៨នាក់ ​ដែល​បាន​បញ្ចប់​ការ​សាកល្បង​គ្លីនិក ​ដំណាក់កាល​ដំបូង ​កាល​ថ្ងៃ​ទី២៧ ខែមីនា​នោះ បាន​បញ្ចប់​ការ​សង្កេត​ផ្នែក​វេជ្ជសាស្ត្រ​​ហើយ​ ​ស្ថិត​ក្នុង​ស្ថាន​ភាពល្អ ​។ក្នុងនោះដែរ ដំណាក់កាល​ទី២ នឹង​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចំនួន ៥០០នាក់ ​និង​ណែនាំ​ក្រុម​ត្រួតពិនិត្យ placebo ដើម្បី​វាយតម្លៃ​បន្ថែម​លើ​ភាពស៊ាំ​ ប្រតិកម្ម និង​សុវត្ថិភាព​ នៃ​វ៉ាក់សាំង ​។ គិត​ត្រឹម​ម៉ោង ៥ល្ងាច នៅ​ថ្ងៃ​ទី១៣ ខែមេសា​ អ្នក​ស្ម័គ្រចិត្ត ២៧៣នាក់ ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram