ការដ្ឋាននគរបាលខេត្តបា ត់ដំបង លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង ការ រងផែន ការងារគ្រឿងញៀន ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង ញៀនចូលរួមជាមួយកំលាំងក្រុមអន្តរាគមន៍ នៃ អធិការដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក ដឹក ជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន…….

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃ ព្រហស្បត្តិ ១រោច ខែ ពិសាខ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ ឧសភាឆ្នាំ២០ ២០ វេលាម៉ោង ១៥និង៤០ នាទីនៅចំណុចក្រុម ទី១៤ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ ដំបង ខេត្តបាត់ដំបង ដោយអនុវត្តតាមមតិដឹកនាំជាប្រចាំរបស់ឯកឧត្តម ឧត្តម សេនី យ៍ ទោ អ៊ុច សុ ខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបា ត់ដំបង ក៏ដូចជាយោបល់ណែនាំលេីការងារជំ នា ញ ពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង ការ រងផែន ការងារគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនី យ៍ ឯក ឆាង វណ្ណឆៃ ជាអធិការនគរបាលក្រុងបាត់ ដំបង ដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿង ញៀនចូលរួមជាមួយកំលាំងក្រុមអន្តរាគមន៍ នៃ អធិការដ្ឋាន បានធ្វើការបង្ក្រាបករណីរក្សាទុក ដឹក ជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុ ញៀន ក្នុងបទល្មើសជាក់ស្តែងចំនួន០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់គឺ ៖ ១.ឈ្មោះ កេង ដារ៉ា ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិតាព្រួច សង្កាត់ ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ អាន សំអឿន ហៅហ៊ីង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
៣.ឈ្មោះ ទឹង សេង ហាប់ ហៅហ៊ីងហៅជាតិ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះដកហូតវត្ថុតាង រួមមាន៖ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន ០៤ថង់ (មិនទាន់ថ្លឹងទម្ងន់) ទូរស័ព្ទចំនួន០១គ្រឿង
ថង់ប្លាស្ទីចចំនួន០១ កាបូបសំរាប់ដាក់ប្រាក់ពណ៌ខ្មៅចំនួន០១ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាវ៉េវ១០០ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ។

បច្ចុប្បន្ននគរបាលក្រុងបាត់ដំបង បា នរៀបចំសំ ណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងមកកាន់ការិយា ល័យំ ជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram