ក្មេងទំនើង និងចាស់ទំនើងយកកាំបិតពូថៅ ដេញកាប់គ្នាស្លាប់នឹងរបួសពេញដងផ្លូវ….

(ខេត្ដតាកែវ) ៖ ទិដ្ឋភាពក្មេងទំនើង និងចាស់ទំនើង ដេញកាប់គ្នាពេញដងផ្លូវ បណ្ដាលឲ្យស្លាប់ និងរបួសជាច្រើននាក់ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១០៖១០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវលេខ២១ នៅមុខមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តតាកែវ ភូមិ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្ដតាកែវ។

ចំណុចគួរឲ្យកត់សម្គាល់ឃើញថា តាមមូលដ្ឋានមួយចំនួនក្នុងខេត្ដតាកែវកន្លងមកពោពេញដោយក្មេងទំនើងបង្ករភាពអាណាធិបតេយ្យជាច្រើនករណី

ដែលមិនមានចំណាត់ការសំណាក់សមត្ថកិច្ចទាល់តែសោះ។ ទង្វើរបែបនេះ បង្ករការរិះគន់យ៉ាងចាស់ពីសំណាក់ប្រជាជន ដែលបណ្ដែតបណ្ដោយឲ្យក្មេងទំនើងអុកឡុកស្ទើរតែពេញខេត្ដតែម្ដង។

ក្រោយពីកើតហេតុអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram