កម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ដោយសារធាតុញៀន
ខេត្តកណ្ដាល ៖ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៣០នាទី នៅចំណុចកើតហេតុ៖ ផ្ទះឈ្មោះ ស្រៀង លីហាក់ ភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល ។
នគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ៖ ១-ឈ្មោះ ស្រៀង លីហាក់ (ហៅញ៉ាញ់) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ រ៉ុង ណាន ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។
៣-ឈ្មោះ ខេង ខាវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិចុងកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។
សមត្ថកិច្ចចាប់វត្ថុតាងយករួមមាន៖ ១-ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន១២កញ្ចប់ (ធំ០២កញ្ចប់,តូច១០កញ្ចប់)។ ២-ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង។ ៣-កាបូបស្ពាយពណ៌ខ្មៅ ចំនួន ០១ រួមនិងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍កោះធំ(ក) បានចល័តល្បាតនៅក្នុងភូមិសាស្រ្តខ្លួនគ្រប់គ្រង ពេលនោះក៏បានទទួលព័ត៌មានពីមហាជនល្អថាៈ មានមនុស្សកំពុងធ្វើសកម្មភាពលក់ និងជក់គ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។
ភ្លាមនោះកម្លាំងនគរបាលប៉ុស្ដិ៍ក៏បានចុះដល់កន្លែងកើតហេតុខាងលើ រួចក៏បានចាប់ឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៣នាក់ខាងលើ រួមនិងសម្ភារៈវត្ថុតាងដូចបានចាប់យកខាងលើ នៅចំណុច ផ្ទះឈ្មោះ ស្រៀង លីហាក់ ភូមិក្បាលកោះថ្មី ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្ដាល ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ស្រៀង លីហាក់ បានសារភាពថា ថ្នាំញៀនចំនួន ១២កញ្ចប់(ធំ០២,តូច១០) ខាងលើនេះគឺពិតជារបស់រូបគេ ប្រាកដមែន ដោយបានទំនាក់ទំនងទិញពីអ្នកលក់ថ្នាំញៀនម្នាក់ពុំស្គាល់ឈ្មោះ ទិញនៅចំណុចភូមិព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ក្នុងតម្លៃ៩០០,០០០៛ ដើម្បីមកទុកលក់ និងចែកចាយបន្ត ។
ចំណែកឈ្មោះ ខេង ខាវ និង រ៉ុង ណាន គឺជាអ្នកដែលមកជក់ថ្នាំញៀនជាមួយរូបគេប៉ុណ្ណោះ ។
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ៕




