សូមអបអរសាទរចំពោះលោកវរសេនីយ៍ឯក ហ៊ុន គឹមជាតិ ក្នុងឱកាសដែលព្រះមហាក្សត្រដំឡើងឋាន្ដរស័ក្ដិជាឧត្ដមសេនីយ៍ត្រី
(ភ្នំពេញ) ៖ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលដែលលោកវរសេនីយ៍ឯក ហ៊ុន គឹមជាតិ ក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្ដរស័ក្ដិថ្នាក់ឧត្ដមសេនីយ៍ត្រី
សូមឯកឧត្ដមបានសមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាណភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពសម្បូរសប្បាយជារៀងរហូត។
សូម ឯកឧត្ដម ឧត្ដមសេនីយ៍ត្រី ហ៊ុន គឹមជាតិ និងលោកជំទាវ បុត្រាបុត្រី និងចៅៗ ជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



