រថយន្ត masda ចង្កូតស្ដាំពាក់ស្លាកលេខខេមរៈភូមិន្ទបុកជាមួយរថយន្តកូរ៉ូឡាបណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ: បុរសម្នាក់រួមដំណើរនឹងបុរស៣-៤ នាក់ទៀតបើករថយន្តmasda ចង្កូតស្ដាំពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងបានជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តកូរ៉ូឡាបណ្ដាលឱ្យរងការខូចខាតរៀងខ្លួន។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១៧ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ២៥៧ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកូរ៉ូឡាពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2D-6658បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានបួងចង្កូតគេចពីម៉ូតូដែលឈប់អែបទិញចាប់ហួយនៅចិញ្ចើមផ្លូវមកខាងឆ្វេងដៃ ខណៈនោះក៏មាន masda ចង្កូតស្ដាំ មួយគ្រឿងពណ៌ត្រេអីពាក់ស្លាកលេខខេមរៈភូមិន្ទ01-2-2578 បើកបរដោយបុរសម្នាក់រួមដំណើរទៅនិងបុរស៣-៤នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានរេចង្កូតជ្រុលទៅបុកជាមួយនឹងរថយន្តកូរ៉ូឡាចំផ្នែកខាងឆ្វេងទ្វារខាងមុខបណ្ដាលឱ្យរងការខូចខាតបន្តិចបន្តួចរៀងខ្លួន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង បន្ទាប់មកក៍ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាដោយខាងភាគីរថយន្ត masda ពាក់ស្លាកលេខខេមរៈភូមិន្ទមិន បានចេញសំណងទៅឲ្យខាងភាគីរថយន្តកូរ៉ូឡាចំនួន ៣០ម៉ឺនរៀលដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram