អត់អីធ្វើទំនេពេក ជិះម៉ូតូធាក់កញ្ចក់ឡានគេដាច់មួយចំហៀងម្ចាស់គេដេញទាន់ធ្វើមុខស្អុយ

ភ្នំពេញ: យុវជន ២ នាក់ជិះម៉ូតូមួយគ្រឿងបានវ៉ាក់អើនឹងរថយន្ត toyota prius មួយគ្រឿងស្រាប់តែដេញធាក់កញ្ចក់រថយន្តបណ្ដាលឲ្យដាច់មួយចំហៀង កាលពីវេលាម៉ោង ២យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែមករាឆ្នាំ២០២២នៅចំណុចក្រោមស្ពានអាកាសសាដីហុយតាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចនាំគ្នាជិះម៉ូតូរត់គេចខ្លួនតែ ត្រូវបានម្ចាស់រថយន្ដដេញតាមរហូតទៅដល់ចំណុចការ៉ាសសាំងតូតាល់ ផ្លូវណតប៊្រីត បានកាក់ជាប់។

តាមការរៀបរាប់ពីម្ចាស់រថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុយុវជនទាំងពីរនាក់ ជិះម៉ូតូហុងដាប៊ីតមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1U-9393 បានវាក់អឺនឹងរថយន្ត toyota prius រូបគាត់មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BG-0441នៅត្រង់ចំណុចស្តុផ្សារដីហុយ ស្រាប់តែយុវជនទាំង ២ នាក់នោះជិះម៉ូតូដេញរថយន្តរបស់គាត់ តាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងលុះដល់ចំណុចក្រោយស្ពានអាកាសសាដីហុយស្រាប់តែលើកជើងធាក់កញ្ចក់រថយន្តរបស់គាត់ផ្នែកខាងឆ្វេងបណ្ដាលឲ្យដាច់មួយចំហៀង រួចក៏នាំគ្នាជិះម៉ូតូ គេចខ្លួន ខណះនោះរូបគាត់ជាម្ចាស់រថយន្តបានបើករថយន្ដដេញតាមរហូតដល់ចំណុចការាសសាំងតូតាលផ្លូវណតប៊្រីតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបកាក់ជាប់ម៉ូតូដួលនៅមុខរទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយធ្វើការសួរនាំ ដោយភាគីខាងរថយន្តមិនចង់មានរឿងវែងឆ្ងាយបានឲ្យយុវជនទាំងពីរនាក់ចេញថ្លៃសងការខូចកញ្ចក់រថយន្តរបស់គាត់ ក្រោយពីបានសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបខាងម៉ូតូបានចេញសំណងចំនួន៧០ដុល្លារដោយខាងភាគីរថយន្តបានយល់ព្រមយក ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram