អគ្គីភ័យបានលេបត្របាក់ផ្ទះមួយខ្នងទាំងស្រុងទាំងកណ្តាលយប់អធ្រាតក្នុងខណ្ឌដង្កោ

រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងត្រូវបានភ្លើងឆាបឆេះខ្ទិចទាំងស្រុង បង្កឲ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៤៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០

ត្រង់ចំណុចខាងលិចរង្វង់មូលនាងគួរស្រូវ ប្រមាណ២០០ម៉ែត្រ ក្នុងភូមិប្រធាត សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ម្ចាស់ផ្ទះមានឈ្មោះ អាង ណាក់ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីរាជការ និងប្រពន្ធមានឈ្មោះ ជចាន់ ស្រីតូច អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ។

ផ្ទះដែលឆេះទំហំ៦ម៉ែត្រ គុណនិង ១៥ម៉ែត្រ ក្រោមថ្ម ឈើលើ មួយខ្នងប្រក់ស័ង្កសី ផ្ទះគ្មានលេខ ផ្លូវលេខ១០៤ ក្នុងភូមិប្រធាន សង្កាត់ រលួស ខណ្ឌដង្កោ។ប្រភពប្រជាពលរដ្ឋដែលរស់នៅ ជិតខាងបានអោយដឹងថាដំបូងឡើយពួកគាត់ឃើញភ្លើងឆាបឆេះពីខាងក្រោយខាងលើដំបូលផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ ពួកគាត់ក៏បាន

រាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គីភ័យបានចុះមកបាញ់ពន្លត់ដល់កន្លែងកើតហេតុជាបន្តបន្ទាប់ រថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន ៣ គ្រឿងបានបាញ់ឲ្យរលត់ជាស្ថាពរនៅវេលាម៉ោង ១និង ២០នាទីយប់នៅថ្ងៃដដែល។រថយន្តពន្លត់អគ្គីភ័យការខូចខាតគឺផ្ទះមួយខ្នងឆេះទាំងស្រុងសល់តែគ្រោងឆ្អឹង។បើតាមសម្ដីម្ចាស់ផ្ទះបានប្រាប់សារព័ត៌មានឲ្យដឹងថាពួកគាត់ ទុកផ្ទះនេះចោលរយៈពេលជាង

២ខែមកហើយមិននៅផ្ទះនោះទេចាក់សោចោលសូម្បីតែភ្លើងក៏ខាងអគ្គីសនីផ្តាច់ចោលដែរដោយសារមិនបានបង់លុយឲ្យ។ហើយខណៈពេលដែលភ្លើងកំពុងតែឆេះនិងមាន ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្ទះបានខលប្រាប់គាត់ថាផ្ទះគាត់ត្រូវបានអគ្គីភ័យឆាប់ចេះទៅហើយ។

ហើយជំហានដំបូងគាត់ជាម្ចាស់ផ្ទះបានសន្និដ្ឋានថាប្រហែលជាមានអ្នកណាលួចដុតផ្ទះរបស់គាត់ហើយដោយសារតែផ្ទះរបស់គាត់គ្មានភ្លើងអគ្គិសនី ទេផ្ដាច់យូរហើយក៏គ្មានអ្នកនៅផ្ទះដែរគឺចាក់សោរចោល ។សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាចំពោះករណីអគ្គីភ័យខាងលើនេះកំពុងស្រាវជ្រាវបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram