ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តខេត្តព្រះសីហនុ…….

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ

បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១០ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាអភិបាល អភិបាលរងខេត្ត ទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត។

កិច្ចប្រជុំសាមញ្ញលើកទី១០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ មានរបៀបវារ:ចំនួន៧ ដូចខាងក្រោម៖១-មតិស្វាគមន៍បើកកិច្ចប្រជុំ២-ពិនិត្យកូរ៉ុម៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារ: នៃកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត៤-ពិនិត្យ

និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមីនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០)៦-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត

និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ-គណៈកម្មាធិការលទ្ធកម្ម-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត

-គណៈកម្មាធិការរៀបចំដែនដីនគរូបនីយកម្មខេត្ត-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ៧-មតិបូកសរុបរបស់ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram