អនុគណៈកម្មការ អំពាវនាវអ្នកធ្លាប់ទៅឡាក់គីបឺរហ្គឺឈូកមាស និងអ្នកពាក់ព័ន្ធនៅអង្គការមិត្ត ស ម្លា ញ់ បើមានអាការៈសង្ស័យ សូមប្រញាប់ទៅធ្វើតេស្ត….

ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹង តាមប្រព័ន្ធហ្វេសប៊ុក ដោយបានអំពាវនាវឲ្យអ្នកដែលធ្លាប់បានទៅកាន់ ហាងឡាក់គីបឺរហ្គឺ (Lucky Burger) ផ្លូវ២០១១ (ឈូកមាស) សែនសុខ ហើយមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅវិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។


នៅរសៀលដដែលនេះ អនុគណៈកម្មការស្រាវជ្រាវ ក៏បានអំពាវនាវដល់អ្នកកដែលធ្លាប់បានទៅកាន់ ឬធ្លាប់បានពាក់ព័ន្ធជាមួយអ្នកធ្វើការនៅ អង្គការមិត្តសម្លាញ់ (Friends Organization) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៣6 ផ្លូវ៥១ ភូមិ៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១តទៅ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកវីរ៉ុសកូវីដ១៩ នៅ វិទ្យាល័យបាក់ទូក ឬវិទ្យាល័យបឹងត្របែក ឬមណ្ឌលសុខភាពចាក់អង្រែក្រោម ឬមន្ទីរពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram