សម្ដេចក្រឡាហោម ស ខេង ចេញសេចក្ដីណែនាំលើកទី២ ស្ដីពី ការពង្រឹងការអនុវត្តវិធានការ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩…

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសេចក្ដីណែនាំលើកទី២ ស្ដីពីការពង្រឹងការអនុវត្តវិធានការនានា ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ។
ដោយពិនិត្យឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានការកើនឡើងជាបន្តបន្ទាប់ ដែលមកទល់ពេលនេះ បានធ្វើឱ្យប្រជាពលរដ្ឋចំនួន ០៥រូប ស្លាប់បាត់បង់ជីវិត ក្នុងនោះ ក៏មានមន្ត្រីនគរបាលជាតិចំនួន ០២រូបផងដែរ។
តាមរយៈលទ្ធផល និងភាពជាក់ស្តែងដែលនៅតែបន្តមាន អ្នកឆ្លង និងស្លាប់ជាបន្តបន្ទាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ ក្រសួងមហាផ្ទៃ សូមធ្វើការក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ គ្រប់លំដាប់ថ្នាក់ បន្តពង្រឹងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល និងការណែនាំជាបន្តបន្ទាប់របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវជាចំបាច់ត្រូវអនុវត្ត ដើម្បីធ្វើយ៉ាងណាឲ្យស្ថានភាពសង្គមមានភាពល្អប្រសើរឡើងវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram