សង្ស័យឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងរួមនឹងទ្រព្យសម្បត្តិ…

ខេត្តបាត់ដំបង អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងរួមនឹងទ្រព្យសម្បត្តិមួយចំនួនគ្មានសល់ដែលគេសង្ស័យថា បង្កឡើងដោយឆ្លងចរន្តអគ្គិភ័យនី។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នៅវេលាម៉ោង១៣និង៤០នាទីស្ថិតនៅក្នុងក្រុមទី១២ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។


សមត្ថកិច្ចឲ្យដឹងថា ផ្ទះដែលបានរងគ្រោះដោយអគ្គិភ័យខាងលើនេះមានទំហំ៧ម៉ែត្រគុណ៧ម៉ែត្រ(ឆេះទាំងស្រុងនិងសម្ភារៈមួយចំនួនធំ)របស់ម្ចាស់ឈ្មោះ ឡាប រុំ ភេទស្រី អាយុ៦៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា ភ្លាមៗនោះសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងរថយន្តស្នងការខេត្ត០១គ្រឿងនិងរថយន្តស្រុកឯកភ្នំ០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡានទើបទប់ស្កាត់អគ្គិភ័យបានទាំងស្រុងមិនឆ្លងរាលដាលដល់ផ្ទះពលរដ្ឋជិតខាងបន្តទៀត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram