សកម្មភាពកាច់សោរកម៉ូតូ១គ្រឿងដែលម្ចាស់ចតទុកនៅមុខបន្ទប់ហើយជាប់រវល់លក់ដូរ លុះធ្វើសកម្មភាពបានសម្រេចបញ្ឆេះបម្រុងជិះគេចខ្លួនទៅហើយ…

រាជធានីភ្នំពេញ ៖ ជនសង្ស័យដែលជាមុខសញ្ញាចោរកម្មម្នាក់បានធ្វើសកម្មភាពកាច់សោរកម៉ូតូ១គ្រឿងដែលម្ចាស់ចតទុកនៅមុខបន្ទប់ហើយជាប់រវល់លក់ដូរ លុះធ្វើសកម្មភាពបានសម្រេចបញ្ឆេះបម្រុងជិះគេចខ្លួនទៅហើយ ស្រាប់តែម្ចាស់ឃើញទាន់ស្រែកឆោឡោថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយដេញចាប់បានប្រគល់ជូននគរបាលចាត់ការតាមច្បាប់តែម្ដង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើឈ្មោះហក់ ហ៊ិនថាណូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅសង្កាត់ក្នុងបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែកម៉ូតូដែលជនសង្ស័យលួចនោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3660 ជាកម្មសិទ្ធិរបស់ ស្ត្រីម្នាក់ឈ្មោះពាល់ សុឃឹម អាយុ៣៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួលក្នុងភូមិក្បាលដំរីទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ស្ត្រីដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានទុកម៉ូតូនៅខាងមុខបន្ទប់ជួលដោយចាក់សោរកត្រឹមត្រូវ ហើយខណៈកំពុងលក់ដូរ ស្រាប់តែជនសង្ស័យម្នាក់មកធ្វើសកម្មភាពកាច់សោ.កម៉ូតូហើយបញ្ឆេះចេញទៅ ។ ប៉ុន្តែភ្លាមៗនោះគាត់បានឮសម្លេងម៉ូតូក៏ក្រឡេកមើល ហើយបានឃើញជនសង្ស័យជិះម៉ូតូរបស់គាត់ទើបស្រែកថា «ចោរៗ» បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាជួយដេញស្ទាក់ចាប់បានភ្លាមៗតែម្តង បន្ទាប់មកក៏បាន ប្រគល់ជូននគរបាលប៉ុស្តិ៍កាកាបទី១ នាំយកទៅសាកសួរនិងចាត់ការតាមនិតិវិធីច្បាប់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram