អនុវត្តន៍តាមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល រួមជាមួយលោកអភិបាលរង សេង គន្ធ និងលោកអភិបាលរង ហោ វាសនា បានដឹកនាំមន្ត្រីការិសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ លោកចៅសង្កាត់ឪឡោក ក្រុមប្រឹក្សាសង្កាត់ និងលោកប្រធានភូមិត្រពាំងអារ័ក្ស បានចុះពិនិត្យសកម្មភាពការងារជួសជុល និងពង្រីកផ្លូវនៅចំនុចរង្វង់មូលក្រម ង៉ុយ និងពង្រីកចិញ្ចេីមផ្លុូវសងខាង កាយប្រឡាយបេីក ចាប់ពីភូមិទួលលៀប សង្កាត់ស្នោរ ដោយឆ្លងកាត់ភូមិត្រពាំងអារ័ក្ស ភូមិពង្រ និងភូមិដូនរ័ត្ន សង្កាត់ឪឡោក ជាប់ព្រំប្រទល់ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។


គោលបំណងនៃការជួសជុលនិងពង្រីកផ្លូវនេះ ដេីម្បីជួយសម្រួលដល់ការធ្វេីដំណេីរឆ្លងកាត់របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ចរាចរ ជាពិសេសសកម្មភាពដឹកជញ្ជូនផ្សេងៗ ដែលបច្ចុប្បនការដ្ឋានខាងលេីបាននឹងកំពុងដំណេីរការធ្វេីគ្រឹះបាត ។


ជាផែនការបន្ទាប់ពីបញ្ចប់ការងារជួសជុល ពង្រីក និងកាយប្រឡាយរួចរាល់ លោកអភិបាលខណ្ឌនឹងបំពាក់អំពូលសឡា ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយ និងបំរេីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋានជានិច្ច ។


សូមបញ្ជាក់ផងដែរថា សមិទ្ធិផលការងារជួសជុល ពង្រីកផ្លូវ និងកាយប្រឡាយបេីកនេះ កេីតចេញពីចូលរួមកៀងគរពីសប្បុរសជនដែលប្រកបអាជីវកម្មនៅក្នុងភូមិសាស្ត្រសង្កាត់ឪឡោក ខណ្ឌកំបូលតែម្តង ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram