អាជ្ញាធរខណ្ឌច្បារអំពៅ បិទទីតាំងចំនួន៦ទៀត សង្ស័យពាក់ព័ន្ធនឹងកូវីដ-១៩…
ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានសម្រេចបិទចំនួន ៦ទីតាំង បន្ថែមទៀតនៅបុរី ប៉េងហួត ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

ទីតាំងទាំង៦ នៅបុរីប៉េងហួតគឺ (គម្រោង៩) ផ្ទះ៤២៥ ផ្លូវប៉ូឡារីស, (គម្រោង៩)ផ្ទះ៣៩៧ ផ្លូវប៉ូឡារីស, (គម្រោង៧) ផ្ទះ៨៦ ផ្លូវប៉ូឡារីស, (គម្រោង៧) ផ្ទះ២១-២៣ ផ្លូវP១០E, (គម្រោង៧) ផ្ទះ៤៦ ផ្លូវប៉ូឡារីស និង(គម្រោង៧) ផ្ទះ៤៨ ផ្លូវប៉ូឡារីស។
បច្ចុប្បន្ន ទីតាំងទាំង៦ខាងលើ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩(TYDA )ចុះមកយកសំណាកអ្នកពាក់ពន្ធ័ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះទាំងអស់៕





