ឃាត់រថយន្តខ្នាតយក្ស១ គ្រឿង បង្កប់ ឈើ ពីក្រោម បាវ ធ្យូង និង និងបាវអង្កាមពីលើ នៅស្រុកគូលែន …

ខេត្តព្រះវិហារ ៖ ការចុះ ចាប់ រថយន្ត ធំ ដឹក ជ ញ្ជូន ឈើ គ្មាន ច្បាប់ អនុញ្ញាត នេះ បានធ្វើ ឡើង កាលពី ថ្ងៃទី ១៣តុលាឆ្នាំ២០២០ លើ ដងផ្លូវ នៅ ចំណុច ព្រៃ ស្មាច់ ស្ថិតនៅ ក្នុងភូមិ គូលែន ត្បូង ឃុំ គូលែន ត្បូង ស្រុក គូលែន ខេត្តព្រះវិហារ ។

កម្លាំង ទី ចាត់ ការ ដែនជម្រកសត្វព្រៃ គូលែន ព្រហ្ម ទេព នៃ មន្ទីរ បរិស្ថាន ខេត្តព្រះវិហារ ពិតជា បាន ចុះ ចាប់ រថយន្ត ខ្នាត ធំ ១ គ្រឿង លួច ដឹកជញ្ជូន ឈើ ល្មើសច្បាប់ ដោយ រថយន្ត នេះ បានដាក់ បាវ ធ្យូង និង បាវ អង្កាម ពីលើ និង បាន បង្កប់ ឈើ ពីក្រោម ។

រថយន្ត នេះ ជា ប្រភេទ វេ អង ពណ៌ ខៀវ លា យស ពាក់ ស្លាក លេខ តាកែវ 3A-0393 បានធ្វើ សកម្មភាព ចូលទៅ លើក ឈើ នៅ ចំណុច ព្រៃ ស្មាច់ និង នៅតាម ផ្ទះ ប្រជាពលរដ្ឋ នៅក្នុង ភូមិ គូលែន ត្បូង គ្រោង ធ្វើ ចរាចរណ៍ ចាកចេញ ពី តំបន់ នោះ ។ ប៉ុន្តែ កម្លាំង បរិស្ថាន បានដឹង និង ចុះ ឃាត់ ភ្លាមៗ រីឯ តៃកុង រថយន្ត នេះ បានគេច ខ្លួន បាត់ស្រមោល ។

ក្រោយ ការបង្ក្រាប រថយន្ត ដឹកឈើ ខ្នាត នេះ ត្រូវបាន នាំយកមក រក្សាទុក នៅ ទីចាត់ការ ដែនជម្រកសត្វព្រៃ គូលែន ព្រហ្ម ទេព « តា កឹង » ។ រហូតមក ទល់នឹង ពេលនេះ ឈើ នៅក្នុង រថយន្ត នោះ មិនទាន់បាន រើចេញ និង ក៏ មិនទាន់ ដឹងថា ឈើ ទាំងនោះ មាន ប៉ុន្មាន ប្រភេទ និង ប៉ុន្មាន ម៉ែត្រគូប នោះទេ ។ ព្រោះ កម្លាំង បរិស្ថាន ជាប់រវល់ ឡើង ភ្នំ ត្បែង ដោយ មិនអាច ដក ឃ្លា មក វាស់វែង បាន នៅឡើយ ឡើយ ។ មន្ត្រី ជំនាញ នឹង រើ ឈើ នោះ ចេញពី រថយន្ត ព្រមទាំង រាប់ និង វាស់ នៅពេល ខាងមុខនេះ ដើម្បី កសាង សំណុំរឿង ចាត់ការ តាមច្បាប់ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram