ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ…

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល រួមជាមួយលោក អភិបាលរង បានដឹកនាំមន្ត្រីសាលាខណ្ឌ បានយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី ភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ផ្តល់ជូនគ្រួសារបងប្អូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ដែលរងគ្រោះ ដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត នៅភូមិដូនកុក និងភូមិអន្លងស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល។
អំណោយដែលចែកជូនរួមមាន៖

  • អង្ករ ២៥ គីឡូក្រាម
  • ឃីតមួយកញ្ចប់ រួមមាន ទឹកត្រី ទឹកសុីអុីវ មី និងត្រីខ
    -ថវិកាចំនួន៥០០០០រៀន
    ក្នុងឱកាសនោះ ដែល លោកអភិបាលខណ្ឌ បានមានមតិផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង ត្រូវមានការប្រុងប្រយ្ន័តខ្ពស់ជាពិសេស កូន ចៅ និងក្មេងតូចៗ ជៀងវាងការមានគ្រោះថ្នាក់ជាយថាហេតុ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram