គ្រោះថ្នាក់ពិតជាមើលមិនឃើញនឹកស្មានមិនដល់មែនគ្មាននណាចង់អោយវាកើតឡើងនោះទេ…..

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ អ.ហ ខេត្តបន្ទាយមានជ័យ បានបញ្ជូនបុរសបញ្ជាគ្រឿងចក្រម្នាក់ទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី១៤/០៨/២០២០នេះ ក្នុងករណីមនុស្សឃាតដោយអចេតនា និងបង្ករបួសស្នាមដោយអចេតនា ដែលកើតឡើងនៅថ្ងៃទី១២/០៨/២០២០ វេលាម៉ោង១៤និង១០នាទី នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យមនុស្សស្លាប់០៥នាក់ និងរងរបួសធ្ងន់ ស្រាលចំនួន០៤នាក់។


ករណីនេះបង្កឡើងដោយឈ្មោះ ពុធ លីវិន ភេទប្រុស អាយុ២០ឆ្នាំ ជាអ្នកបើកគ្រឿងចក្រស្ទូចជញ្ជាំងបេតុងថ្ម ដើម្បីសាងសង់អគារផ្ទះល្វែងឱ្យក្រុមហ៊ុនបូរី (ដឹផាកស៊ីធីប៉ោយប៉ែត) មានការធ្វេសប្រហែសបណ្ដាលឱ្យគ្រឿងចក្រផ្ងាជើង ហើយដងសន្ទូចបានបាក់រលំបណ្ដាលឱ្យសង្កត់បូរី នឹងហួសទៅសង្កត់លើផ្ទះប្រជាពលរដ្ឋដែលនៅជាប់របងបូរី បណ្ដាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន០៩នាក់តែម្ដង។


ឃាត់ខ្លួនអ្នកបញ្ជាគ្រឿងចក្រភ្លាមៗ ហើយយកមកមូលដ្ឋាន អ.ហ ក្រុង ដើម្បីកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត ។ អ្នកបញ្ជាគ្រឿងច្រករូបនេះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram