ខ្មោចមនុស្សនិងខ្មោចឈើកំពុងលាតត្រដាងការពិត ពីឈ្មួញរកសុីឈើដុៈស្លែឈ្មោៈ ធី កាប៉ូ….
ក្រចេៈ៖រថយន្តដឹកឈើមួយគ្រឿងបានបើកធ្លាក់ផ្លូវបណ្តាលឲ្យតៃកុងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ កាលពីវេលាម៉ោង០៣ជាងស្ថិតនៅចំណុចអូបែកចាន ភូមិចង្រ្កង់ ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេៈ។

តាមប្រភពព័ត៌មានចេញពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោៈបានឲ្យដឹងថាគ្រោៈថ្នាក់ចរាចរណ៏បង្កឡើងតែម្នាក់ឯងលើផ្លូវជាតិលេខ០៧ ចន្លោៈគីឡូម៉ែត ៣៤១-៣៤២ (ក្រចេៈ ទៅស្ទឹងត្រែង) ក្នុងទិសដៅពីជើងទៅទៅត្បូងហើយប្រហែលជាតៃកុងរថយន្តងងុយដេកទើបបើកធ្លាក់ផ្លូវបែបនេៈ។

តាមប្រភពដដែលបានប្រាប់បន្តទៀតដែថារថយន្តដែលដឹកឈើបើកធ្លាក់ផ្លូវបណ្តាលឲ្យតៃកុងរថយន្តស្លាប់ (មិនស្គាល់អត្តសញ្ញាណ )ហើយដឹកឈើយ៉ាងគគ្រឹកគគ្រេងជារៀងរាល់យប់ត្រូវបានគេស្គាល់ម្ចាស់រថយន្តលោក ធី កាប៉ូ៕


