ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវកម្លាំងល្បាត ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរនាំ….
រាជាធានីភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះដែលបានកើតឡើងកាលពីវេលា10និង50នាទីយប់ថ្ងៃទី10 ខែសីហា ឆ្នាំ2020 នៅចំនុចមុខភោជនីយដ្ឋាន D O S ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជន4នាក់តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ125 ចំនួន2គ្រឿង ក្នុងនោះមួយគ្រឿងគ្មានស្លាកលេខ និងមួយគ្រឿងទៀត ស្លាកលេខក្លែងក្លាយ គ្មានកញ្ចក់ និង មិនពាក់មួកសុវត្ថិភាព គ្មានឯកសណ្ឋាន និង កាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុទាក់ទងជាប់និងចង្កេះ បានធ្វើការប្រដេញយុវជន2នាក់ ពីក្នុងកោះពេជ្រ ដោយមិនមានបទល្មេីសចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវកម្លាំងល្បាត ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាល ធ្វើការសាកសួរនាំយុវជនទាំងបួននាក់ដែលអះអាងថាខ្លួនជាកូន ខ្លារបស់ អាវុធហត្ថខណ្ឌដូនពេញ នោះរួមមាន៖

1ឈ្មោះ. លឹម ជីវ័ន្ត ហៅខួច អាយុ18ឆ្នាំ ជាសិស្សថ្នាក់ទី11 ស្នាក់នៅផ្ទះលេខ39 ផ្លូវជាតិលេខ3 សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ។
2ឈ្មោះ.ហាក់ ភារ៉ា អាយុ28ឆ្នាំ មុខរបរលក់ម៉ូតូ ស្នាក់ផ្ទះលេខ10D ភូមិព្រៃទា សង្កាត់ចោមចៅ1 ខណ្ឌពោធិ៍សែនជ័យ។
3.ឈ្មោះ កែវ តារាសិរីវឌ្ឍ អាយុ22ឆ្នាំ និស្សិតឆ្នាំទី4 ។
4ឈ្មោះ.ទី វិរ: អាយុ20ឆ្នាំ ជាសិស្សថ្នាក់ទី11 ស្នាក់នៅ ផ្ទះលេខ108 ផ្លូវ130 សង្កាត់ផ្សារកណ្ដាល2 ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីយុវជន2នាក់ដែលអះអាងថាខ្លួនជាជនរងគ្រោះបានប្រាប់អោយដឹងថា មុនកេីតហេតុគឺរូបគាត់និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ី ជុំគ្នានៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លុះដល់ម៉ោងកេីតហេតុក៏នាំគ្នា ជិះម៉ូតូត្រលប់ទៅផ្ទះនៅ តាខ្មៅវិញខណៈពេលជិះចេញពីកោះពេជ្រ មកដល់ផ្លូវសបិត ទិសដៅពីជើងទៅត្បូង មកដល់ចំនុចកេីតហេតុក៏លេចមុខយុវជន4ខាងលើជិះម៉ូតូ2គ្រឿង មកកៀងម៉ូតូពួកខ្លួនអោយអែបកៀន ហើយពួកគេប្រាប់ថាខ្លួនជាអាវុធខណ្ឌដូនពេញ ដោយចោទប្រកាន់យុវជនទាំងពីរនាក់ថា ជាជនសង្ស័យ តែមិនដឹងសង្ស័យពីករណីអ្វី។ ដោយឃើញយុវជនទាំងបួននាក់គ្មានឯកសណ្ឋាន និង កាតសម្គាល់ខ្លួន ទេីបពួកគាត់ប្រកែកមិនព្រមសហការ ក៏បង្កជាការភ្ញាក់ផ្អើលលឺដល់ កម្លាំងអាវុធហត្ថខណ្ឌចំការមន និង កម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ធបាលសង្កាត់ទន្លេបាសាក់ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរ។

បន្ទាប់ពី សួរនាំនៅប៉ុស្តិ៍នគរបាល រួចរាល់ទេីបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មាន វត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួន ដោយមានការយោគយល់និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួននាក់ត្រលប់ទៅវិញ។







