Manny Pacquiao ប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់ ដើម្បីឈរឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីន

(ម៉ានីល) : Manny Pacquiao បានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់សកលជាផ្លូវការហើយ ដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីនៃប្រទេសហ្វីលពីនវិញម្តង។
ថ្លែងប្រាប់ Toni Talks បុរសវ័យ ៤២ឆ្នាំខាងលើនេះបានឲ្យដឹងថា «អាជីពប្រដាល់របស់ខ្ញុំត្រូវបានបញ្ចប់ហើយ ក៏ព្រោះតែខ្ញុំបានប្រឡូកជាយូរមកហើយ ហើយក៏គិតវាគ្រប់គ្រាន់ណាស់ហើយដែរ។ វាដល់ពេលខ្ញុំធ្វើជាអ្នកគាំទ្រអ្នកប្រដាល់ដទៃវិញម្តងហើយនៅពេលនេះ»។


គួររំលឹកផងថា Manny Pacquiao ជាអតីតម្ចាស់ជើងឯកខ្សែក្រវាត់ ៨ស្ថាប័នផ្សេងគ្នាដែលពុំមានកីឡាករប្រដាក់រូបណាធ្វើដូចឡើយ និងប្រកួតចុងក្រោយដណ្តើមខ្សែក្រវាត់ WBA Welterweight ចាញ់កីឡាករគុយបា Yordenis Ugas ដោយពិន្ទុឯកច្ឆននាខែសីហា ឆ្នាំ២០២១ ដោយចំណោម ១២ទឹកពេញ។
Manny Pacquiao ដែលបានចាប់ផ្តើមប្រដាល់អាជីពកាលឆ្នាំ១៩៩៥ មកនោះ បានក្លាយជាសមាជិកសភាហ្វីលីពីនតាំងពីឆ្នាំ២០១៦ ចំពេលដែលរូបលោកកំពុងមមាញឹកក្នុងវិស័យប្រដាល់ផងនោះ។ មានចចាមអារ៉ាមជាច្រើនបានលើកឡើងថា Pac Man លាឈប់ពីប្រដាល់នេះ ក៏ព្រោះត្រៀមឈរឈ្មោះបោះឆ្នោតប្រធានាធិបតីហ្វីលីពីននាខែឧសភា ឆ្នាំ២០២២ ខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram