នារីរូបស្រស់ម្នាក់បានកាន់ស្រាមួយដបដើរឡើងទៅលើស្ពានជ្រោយចង្វារចាស់ រួចក៏តោងឡើងបង្កាន់ដៃស្ពានលោ.តទម្លាក់ខ្លួនចូលទឹកទន្លេតែម្តង តែត្រូវបានប្រជានេសាទចេញទូកទៅជួយស្រង់ឡើងមកលើគោកវិញភ្លាមៗ
រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានកាន់ស្រាមួយដបដើរឡើងទៅលើស្ពានជ្រោយចង្វារចាស់ រួចក៏តោងឡើងបង្កាន់ដៃស្ពានលោ.តទម្លាក់ខ្លួនចូលទឹកទន្លេតែម្តង ដើម្បីបញ្ចប់ជីវិត តែត្រូវបានប្រជានេសាទចេញទូកទៅជួយស្រង់ឡើងមកលើគោកវិញភ្លាមៗផងដែរ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះវ័យប្រមាណ២៧ឆ្នាំបានដើរពីរង្វង់មូលកាំភ្លើងកួចកាណុង រួចឡើងទៅខាងលើស្ពានជ្រោយចង្វារ ដោយមានស្ពាយកាបូបមួយជាប់នឹងខ្លួន រួមទាំងដៃមានកាន់ស្រាមួយដបថែមទៀតផង។ ហើយក៏បានដើរបណ្តើរផឹកស្រាបណ្ដើរ ទាំងទឹកមុខស្រពាប់ស្រពោន ដោយមិនដឹងថា តើមានវិបត្តិអ្វីនោះទេ?

ប្រភពដដែលបន្តថា លុះពេលដែលនារីរងគ្រោះរូបនោះបានដើរទៅដល់ខាងលើស្ពាន នារីរងគ្រោះក៏បានដាក់ដបស្រាចុះ រួចក៏បានតោងឡើងបង្កាន់ដៃស្ពាន និងលោ.តទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេតែម្តង។ តែខណៈពេលនោះ ក៏មានប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានបានឃើញហេតុការណ៍ ក៏បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជានេសាទដែលស្នាក់នៅលើទូកក្បែរកន្លែងកើតហេតុ ហើយប្រជានេសាទក៏បានប្រញាប់ប្រញាល់ចេញទូកទៅធ្វើការជួយសង្គ្រោះ និងស្រង់នារីរងគ្រោះចេញពីក្នុងទឹកទន្លេបានភ្លាមៗផងដែរ។

ប្រភពដដែលបន្តទៀតថា ប៉ុន្តែពេលដែលស្រង់នាងមកដល់ខាងលើគោកវិញ នារីរងគ្រោះបានសន្លប់ស្ដូកស្ដឹងទៅហើយ មិនអាចនិយាយស្តីអ្វីបាននោះទេ ហើយប្រជានេសាទក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន រួមទាំងរថយន្តសង្គ្រោះឲ្យមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។

បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានឆែកឆេរកាបូបស្ពាយដែលនៅជាប់ខ្លួនរបស់ជនរងគ្រោះដោយរកឃើញមានលុយខ្មែរ លុយដុល្លារមួយចំនួន កាតចាក់វ៉ាក់សាំងដែលមានឈ្មោះ ភក្តី រស្មី មួយសន្លឹក និងសម្ភារៈមួយចំនួនទៀត។
ក្រោយពេលកើតហេតុនារីរងគ្រោះត្រូវបានរថយន្តរបស់គ្លីនិកឯកសម្ភពសែនជ័យ ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯកាបូបស្ពាយរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុករង់ចាំធ្វើក

