បានចុះបង្ក្រាបករណីចែកចាយ រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិសែនសំ…


ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ាមេការ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ

បានចុះបង្ក្រាបករណីចែកចាយ រក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិសែនសំ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ស៊ុន សាន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកសិក រស់នៅភូមិឃុំខាងលើ

\និងបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សរថ្លាចំនួន ១២កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង និងថង់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram