ថ្ងៃនេះពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ….
រហូតដល់ម៉ោង ៨:៣០ ព្រឹក ថ្ងៃទី ៩ មិថុនា ២០២០ យេីងពុំរកឃេីញករណីជំងឺកូវីដ-១៩ ថ្មី ទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១២៦នាក់ ដដែល ចំនួនសំរាកនៅពេទ្យសល់២នាក់ ចំនួនជាសះស្បេីយសរុប ចំនួន១២៤ នាក់ និងស្លាប់គ្មាន ។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។
យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យារការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115
http://covid19-map.cdcmoh.gov.kh
អរគុណ inSTEDD
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥
covid19-map.cdcmoh.gov.kh (https://covid19-map.cdcmoh.gov.kh/)
ប្រព័ន្ធតាមដានករណីឆ្លងកូវីដ១៩
គេហទំព័រនេះបង្កើតឡើងដើម្បីបង្ហាញទិន្នន័យ(ដកស្រង់ពី CDC)ទាក់ទងនឹងករណីជំងឺឆ្លងកូវីដ១៩នៅតាមបណ្តាខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា

