ផ្ទះមួយខ្នងនិងជន្លង់ចំបើងត្រូវបានភ្លើងអគ្គីភ័យឆាប់ឆេះអស់នៅភូមិទី5 សង្កាត់ខ្សាមនៅក្នុងក្រុងកំពង់ឆ្នាំង..!
មានករណីអគ្គីភ័យឆាបឆេះផ្ទះ១ខ្នងនិងអន្លង់ចំបើងអស់ទាំងស្រុងបានកើតឡើងនៅវេលាម៉ោង៥ៈ០០នាទីថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២០នេះនៅចំណុចផ្លូវទី៣ ភូមិទី៥ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង។
បើយោងតាមការបញ្ជាក់ពីលោកអ៊ំ ម្ចាស់ផ្ទះដែលមានឈ្មោះ ខឹម យ៉ុង អាយុ ៧៦ឆ្នាំ ជាស្រ្តីមេម៉ាយចាស់ជរាគ្មានទីពឹង រស់នៅជាមួយចៅ០២នាក់បានប្រាប់ឲ្យដឹងថា ផ្ទះរបស់គាត់ដែលអគ្គីភ័យឆាប់ឆេះខាងលើនោះមានទំហំ ទទឹង៤ម៉ែតនឹងបណ្ដោយ ៥ម៉ែត្រប្រក់ស្លឹក និងមានការខូចខាតសម្ភារ: អស់កង់ចំនួន០២គ្រឿង មាស២ជី និងថវិកា១លានរៀល។
ហើយនៅក្នុងការជួយអន្តរាគមន៍ខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលផ្នែកអគីភ័យ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានប្រើប្រាស់ឡានទឹកជួយអន្តាគមន៍ចំនួន០៦គ្រឿងទើបភ្លើងរលត់អស់ទាំងស្រុង៕


