កម្ពុជាបើកការជំរឿនសត្វត្មាតនៅថ្ងៃទី១០ ខែមិថុនា!
ងើបពីដំណេកនៅម៉ោង ២ ព្រឹកដើម្បីចូលក្នុងព្រៃនៃដែនជម្រកសត្វព្រៃឆែប ក្នុងសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងស្រុកឆែប ខេត្តព្រះវិហារ។
ថ្ងៃនេះ ភ្នែកពិតជាមានសំណាងបានមើលឃើញទស្សនីយភាពដ៏អស្ចារ្យ នៃហ្វូងសត្វត្មាតប្រផេះ ត្មាតភ្លើងចំនួន ៣៤ ក្បាលចុះមកស៊ីសាកសពសត្វគោដែលរៀបចំឱ្យជាអាហាបន្ថែមរបស់សត្វដ៏កម្រជិតផុតពូជពីលើពិភពលោកនេះ!







