ស្ងាត់មួយរយះធំ កក្រើកឡើងវិញទៀតហើយ!ពុលស្រាថ្នាំចិនសែ តាំងគួយ ស្លាប់ពលរដ្ឋ៦នាក់ នឹង៥នាក់ទៀតបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ!!!
បន្ទាយមានជ័យ៖របាយការណ៍បឋមពីសមត្ថកិច្ច នឹងអាជ្ញាធរ បានប្រាប់អ្នកសារព័ត៍មានឲ្យដឹងថាៈ នៅពាក់កណ្ដាលអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ មាន៣ស្រុក នឹងក្រុង ក្នុងខេត្តបន្ទាយមានជ័យ កើតមានករណីពលរដ្ឋពុលស្រាថ្នាំ យីហោ”ស្រាថ្នាំចិនសែ តាំងគួយ “បណ្ដាលឲ្យពលរដ្ឋ៦នាក់ស្លាប់ នឹង៥នាក់ទៀតពុល កំពង់សង្រ្គោះបន្ទាន់ នឹងបន្សាបជាតិពុល នឹងព្យាបាលបន្តនៅមន្ទីរពេទ្យ។ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណះអភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា សមត្ថកិច្ចនឹងអាជ្ញាធរមូលដ្ឋានរាយការណ៍មកថា ពលរដ្ឋចំនួន៣នាក់បានស្លាប់នៅក្នុងស្រុកម៉ាឡៃ ស្លាប់២នាក់ទៀតនៅស្រុកមង្គល បូរី នឹងម្នាក់ទៀតនៅក្រុងប៉ោយប៉ែតក៏ស្លាប់ដែរ។
លោកអភិបាលខេត្តបន្តថា ពលរដ្ឋរងគ្រោះ បានពុលស្រាថ្នាំដូចខាងលើ ដែលច្រកក្នុងដបទឹកសុទ្ធ រាងអង្កាញ់ៗចំណុះ១/៣នៃលីត្រ។ដោយឡែកលោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គល បូរី បានឲ្យដឹងថា មកទល់ម៉ោង១១យប់ ថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋផឹកស្រាប្រភេទនេះចំនួន២នាក់បានស្លាប់ដែរ គឺនៅឃុំចំណោមម្នាក់ នឹងឃុំបន្ទាយនាងម្នាក់។
ចំណែកលោកគ្រូពេទ្យមនមទីរពេទ្យខេត្តមិត្តភាពកម្ពុ-ជប៉ុន មង្គលបូរី បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃដ៏ដែល កំពង់សង្រ្គោះប្រជាពលរដ្ឋពុលស្រាចំនួន៥នាក់ ក្នុងនោះឃុំចំណោមចំនូន៣នាក់ នឹងឃុំបន្ទាយនាងចំនួន២នាក់ ពួកគេបានពិសាស្រាថ្នាំដូចខាងលើ កាលពីល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។
លោកគ្រូពេទ្យ បានបន្តថា ជនរងគ្រោះទាំង៥នាក់នោះកំពង់សង្រ្គោះបន្ទាន់ផងដែរ។លោកវិជ្ជបណ្ឌិត ឡេ ចន្ទ័ សង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នឹងមន្រ្តីពាក់ពន្ធ័ បានចុះស្រាវជ្រាវរកមូលហេតុនៃការពុលនេះហើយ៕










