ដំណឹងបន្ទាន់! ក្រសួងសុខាភិបាលសម្រេចយកសណ្ឋាគារសុខា សម្រាប់ធ្វើចត្តាឡីស័កចាប់ពីស្អែកនេះទៅចន្លោះមិនឃើញ…
តបតាមការបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលនេះក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាជ្រើសរើសយកសណ្ឋាគារសុខាភ្នំពេញ សម្រាប់ទទួលអ្នកធ្វើចត្តាឡីស័កចំពោះអ្នកដែលពាក់ព័ន្ធនឹងគណៈប្រតិភូប្រទេសហុងគ្រី ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្រាប់រយៈពេល ១៤ ថ្ងៃ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី ៧ ខែវិច្ឆិកា ២០២០ នេះ ។

សណ្ឋាគារសុខាភ្នំពេញ (Sokha Phnom Penh Hotel & Residence) ដែលក្រសួងសម្រេចជ្រើសរើសធ្វើជាទីតាំងសម្រាប់ធ្វើចត្តាឡីស័កនេះ មានអាសយដ្ឋានស្ថិតនៅផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។តបតាមការបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពេលនេះក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាជ្រើសរើសយកសណ្ឋាគារសុខាភ្នំពេញ សម្រាប់ទទួលអ្នកធ្វើចត្តាឡីស័កចំពោះអ្នកដែលពាក់ព័ន្ធនឹងគណៈប្រតិភូប្រទេសហុងគ្រី ចាប់ពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្រាប់រយៈពេល ១៤ ថ្ងៃ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី ៧ ខែវិច្ឆិកា ២០២០ នេះ ។

សណ្ឋាគារសុខាភ្នំពេញ (Sokha Phnom Penh Hotel & Residence) ដែលក្រសួងសម្រេចជ្រើសរើសធ្វើជាទីតាំងសម្រាប់ធ្វើចត្តាឡីស័កនេះ មានអាសយដ្ឋានស្ថិតនៅផ្លូវកែវចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានបានបញ្ជាឱ្យ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ពិភាក្សាជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ យស់ សម្បត្តិ ចាត់ការជាបន្ទាន់រកជួលសណ្ឋាគារមួយកន្លែងសម្រាប់ធ្វើចត្តាឡីស័កសម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័កនៅផ្ទះ ដោយរដ្ឋាភិបាលជាអ្នករ៉ាប់រងការចំណាយទាំងអស់ ៕



