ទីបំផុត Joe Biden យកឈ្នះការបោះឆ្នោតលើលោក Trump …

(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានFox News នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថាលោក ចូ បៃដិន Joe Biden មកពីគណបក្សប្រជាធិបតេយ្យ អាចក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ ក្រោយពីឈ្នះការបោះឆ្នោតលោក Trump កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា តាមតួលេខជាបឋម បានបញ្ជាក់ថា Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ទទួលបានការបោះឆ្នោតជូន ៧៤,៨៤៧,៨៣៤នាក់ ស្មើនឹង៥០.៦% នៃចំនួនសរុប។ ចំណែកឯលោក Donald Trump ដែលមកពីគណបក្សសាធារណរដ្ឋ ទទួលបានការបោះឆ្នោះជូន ចំនួន៧០,៥៩១,៥៣១ ស្មើនឹង៤៧.៧%ប៉ុណ្នោះ។

គួរបញ្ជាក់ផងដែរថា Joe Biden ទទួលសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៩០ ខណៈដែល Trump មានត្រឹមតែ ២១៤។

បេក្ខជនទាំងពីរ ត្រូវការសំឡេងចាប់ពី ២៧០ឡើងទៅទើបសន្មត់ថា ឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram