ពីធីរំលឹកខួប លើកទី ៤១ ( ៧ មករា ១៩៧៩- ៧ មករា ២០២០) នៃថ្ងៃជ័យជំនះ ៧ មករា ក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំ ព្រែកចង្ក្រាន
ថ្ងៃ អង្គារ ទី ៧ ខែ មករា ឆ្នាំ ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ ព្រែកចង្ក្រាន បានប្រារព្ធពីធីរំលឹកខួប លើកទី ៤១ ( ៧ មករា ១៩៧៩- ៧ មករា ២០២០) នៃថ្ងៃជ័យជំនះ ៧ មករា គឺជាថ្ងៃដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន ហើយក៏ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាផងដែរ។

ពិធីរំលឹកខួប លើកទី ៤១ ( ៧ មករា ១៩៧៩- ៧ មករា ២០២០) នៃថ្ងៃជ័យជំនះ ៧ មករា ក្រោអធិបតីភាព លោក សេក ស៊ីថា និង លោក តឹក លីតេង តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯ.ឧ ប៉ុល រតនា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំ ព្រែកចង្ក្រាន និង ឯ.ឧ នឹម ច័ន្ទតាណា អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយ ឃុំ ព្រែកចង្ក្រាន ។

ព្រមទាំង សមាសភាពអញ្ជើញ ចូលរួមមាន :
– ព្រះសង្ឃចំនួន ៧ អង្គក្នុងឃុំ
– លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុភូមិ សមាជិកភូមិ យុវជនបក្ស លោកនាយកសាលាក្នុងឃុំ ប្រជាការពារភូមិ សរុបអ្នកចូលរួម ១០៥ នាក់ ស្រី ១៨ នាក់។

ក្នុងឱកាសនេះដែរ ឯ.ឧ ប៉ុល រតនា និង ឯ.ឧ នឹម ច័ន្ទតាណា បានជួយឧបត្ថម្ភជូនដល់ប្រជាជន នៅក្នុងភូមិ ដែលជួយគ្រោះថ្នាក់ដោយសារ ភ្លើងឆេះផ្ទះ ចំនួន 2.000.000រៀល និង ក្មេងស្រីម្នាក់ទៀត ចំនួន 500.000រៀល ព្រមទាំងសម្ភារ: មួយចំនួនរួមមាន អង្ករ ត្រី ខ ទឹកសណ្តែក។ ជានិច្ចជាកាល ឯ.ឧ ប៉ុល រតនា និង ឯ.ឧ នឹម ច័ន្ទតាណា តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ។


គួរបញ្ជាក់ថា កម្មវិធីប្រព្រឹត្តទៅក្រោមបរិយាកាស រីករាយ និងស្និទ្ធស្នាល ។
