គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគា្ន​រវាង រថយន្តបែន នឹងរថយន្តកុងទីន័រ……..

ស្រុកកំពង់សីលា៖ នៅវេលាម៉ោងជាង១០​ព្រឹក​ ថ្ងៃទី២៩​ ខែវិច្ចិកា​ ឆ្នាំ២០១៩​ នៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះគីឡូម៉ែត្រ ១១៥-១១៦ស្ថិតក្នុងភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកប៉ះគា្ន​រវាង រថយន្តបែន​ ពណ៌ត្រេអុី​ ស្លាកលេខ​ ខេមរៈ​ភូមិន្ទ02​ 3-420(​ អ្នកបេីកបររត់គេចបាត់​)ប៉ះនិង រថយន្តកុងទីន័រ​ ក្បាលពណ៍​ ក្រហម​ ពាក់​ស្លាកលេខ​ ព្រះសីហនុ​ 3A-2842 អ្នកបេីកបររងរបួសធ្ងន់ ភ្លាមៗបាន​បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ (ពុំទាន់ទាន់អត្តសញ្ញាណ)​ ។

​ ក្រោយកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា​និងនគរបាលស្រុក ជួយសំរួលចរាចរណ៍និងចាត់ចែងនិតិវិធីផ្សេងៗ ។

​ បច្ចុប្បន្នរថយន្តទាំងពីរខាងលេី​ យកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា​ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram