ភ្នំពេញ៖មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ដកកាំភ្លើងAK47 បាញ់រះ៤គ្រាប់ លើប្រជាពលរដ្ឋ

ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយដកកាំភ្លើងបាញ់ជាច្រើនគ្រាប់ ត្រូវចំជើងគូជម្លោះ បណ្តាលឲ្យរងរបួស ។

ហេតុការណ៍នេះបានកើតឡើងកាលពី​វេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ខ្មាន់កាំភ្លើងខាងលើនេះ គឺជាមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង បានទាស់ពាក្យសម្ដីគ្នា ជាមួយបុរសម្នាក់រស់នៅជិតគ្នា រហូតដកកាំភ្លើងAK47 បាញ់រះចំនួន៤គ្រាប់ផ្ទួនៗគ្នា ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវប្រជាពលរដ្ឋបណ្តាល្យរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

បច្ចុប្បន្នខ្មាន់កាំភ្លើងខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram