ចិន ប្រកាសរកឃេីញវ៉ាក់សាំងមេរោគ COVID-19 យ៉ាងជោគជ័យហេីយ
ចិន ប្រកាសរកឃេីញវ៉ាក់សាំងមេរោគ COVID-19 យ៉ាងជោគជ័យហេីយភ្នំពេញ៖ ប្រទេសចិន បានប្រកាសថា បានរកឃេីញឃើញវ៉ាក់សាំងមេរោគ COVID-19 យ៉ាងជោគជ័យហេីយ ដោយអ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ។ នេះបេីយោងតាមការឱ្យដឹងពីស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំរាជធានីភ្នំពេញ។ ស្ថានទូតចិន បានឱ្យដឹងថា ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃមេរោគ COVID-19 យ៉ាងជោគជ័យ ។វ៉ាក់សាំងប្រភេទនេះ ទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ។ តាមស្តង់ដារកំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះ ត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និងការផលិតក្នុងទ្រង់ទ្រាយធំ៕



