កុំជ្រួ លច្រប ល់ពេក! សម្តេចតេជោថា: ជំ ងឺ កូ វីដ នេះ កម្ពុជាអាចគ្រប់គ្រងបាន នឹងមានផែនការ រួចជាស្រេចហើយ


រាជធនីភ្នំពេញ៖សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាបានមានផែនការរួចជាស្រេចហើយដើម្បី ដោះស្រាយ ទប់ស្កាត់ការឆ្ល ងរី ករា លដា លនៃមេរោ គកូវីដ-19 ដោយសម្ដេចបញ្ជាក់ថាបញ្ហាការឆ្ល ងជំ ងឺកូវី ដនេះ កម្ពុជាអាចគ្រប់គ្រងបាន ។ នេះជាការលើកឡើងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពេលដែលអនុញ្ញាតអោយ ឯកឧត្តម តាកាហាស៊ី ហ្វុ មី អាគី (Takahashi Fumiaki ) ប្រធានសមាគមជប៉ុន – កម្ពុជាចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ១៧ មីនានេះ ។

ហើយសម្ដេចបានមានប្រសាសន៍ថាវិបត្តិ ឆ្ល ងកូវី ដ-19នេះយើងអាចគ្រប់គ្រងបានប៉ុន្តែសូមកុំឲ្យមានការភ័ យខ្លា ច ។ ហើយសម្តេចបានថ្លែងអំណរគុណចំពោះឯកឧត្តមតាកាហាស៊ីដែលបានចែករំលែកនូវព័ត៌មានពាក់ព័ន្ធជាមួយនឹងជំ ងឺខូវីត ។ សម្ដេច តេជោ ក៏បានជម្រាបជូនប្រតិភូទាំងមូល អំពីស្ថានភាពជាទូទៅនៃ ជំ ងឺកូវី ត ដែលទើបតែនឹងកើតឡើងនៅកម្ពុជារយៈពេលថ្មីៗនេះប៉ុណ្ណោះ ។

សម្ដេច តេជោ បានមានប្រសាសន៍ថាបញ្ហាជំ ងឺកូវី ត គឺជាបញ្ហាដែលយើងអាចគ្រប់គ្រងបានប៉ុន្តែអ្វីដែលជាបញ្ហាចម្បងនោះគឺប ញ្ហាជំ ងឺភ័ យខ្លា ច។ជំនួបនេះដែរ ឯកឧត្តម តាកាហាស៊ីបានថ្លែងអំណរគុណ សម្ដេច តេជោ ដែលបានអនុញ្ញាតឲ្យនាវាវ៉េសធើដាំ បានចូលចតនៅក្រុងព្រះសីហនុកាលពីពេលកន្លងទៅនេះដែលនៅលើនាវានោះក៏មានជនជាតិជប៉ុនផងដែរហើយជនជាតិជប៉ុនទាំងនោះក៏បានវិលត្រឡប់ទៅកាន់ប្រទេសជប៉ុនវិញដោយ សេចក្ដីសុខ ។ ជាមួយនេះ ឯកឧត្តម តាកាហាស៊ីក៏បានគោរពជម្រាបជូន សម្ដេច តេជោ អំពីស្ថានភាពទូទៅពាក់ព័ន្ធនឹងជំ ងឺកូវី ត នៅប្រទេស ជប៉ុន រួមទាំងករ ណី ជំងឺ ខូ វីដ នៅលើកប៉ាល់ Diamondprincess ហើយ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចផងដែរថាប្រតិភូដែល ឯកឧត្តមនាំមកកម្ពុជាពេលនេះគឺជាប្រតិភូអ្នកវិនិយោគដែលមានចំណាប់អារម្មណ៍ហើយកំពុងតែធ្វើការយ៉ាងមមាញឹកនៅក្នុងការវិនិយោគនៅក្នុងកម្ពុជាទី ១- លើ វិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការប្រើប្រាស់សារធាតុរកឃើញថ្មីដើម្បីធ្វើផ្លូវថ្នល់ដោយចំណាយថវិកាតិច , ទី ២– ការផលិតសាប៊ូដែលជាសាប៊ូសម្អាង កាយ , ទី ៣ គឺការជំរុញការវិនិយោគពាណិជ្ជកម្មរវាង ប្រទេសទាំងពីរឱ្យមានភាពសកម្មឡើងថែមទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram