គួរឱ្យស្លត់ចិត្ត! ជិះម៉ូតូរអិលធ្លាក់ពីលើស្ពានខ្ទាតកូនអាយុ ២ឆ្នាំ ចូលទន្លេបាត់ ម្ដាយយំស្ទើរគាំងបេះដូង ស្លាប់ទៅហេីយ…
(ខេត្តកណ្ដាល)៖ មានហេតុការណ៍គួរឱ្យស្លត់ចិត្តមួយបានកើតឡើង នៅគ្រាដែលម្ដាយបានជិះម៉ូតូឌុបកូនប្រុស អាយុ២ឆ្នាំ នៅលើស្ពានឆ្លងទន្លេ ប៉ុន្តែអកុសលបានរអិលកង់ធ្លាក់កូនតូចចូលទន្លេបាត់ ចំណែកម្ដាយយំស្ទើរគាំងបេះដូង។
គិតដល់ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញក្មេងរងគ្រោះនៅឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី១៩ ខែឧសភា នៅចំណុចស្ពានកំពុងសាងសង់ឆ្លងពីសង្កាត់ សិត្បូ ទៅសង្កាត់កោះអន្លង់ចិន ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលបានឱ្យដឹងថា ឪពុកឈ្មោះ ស្រីម ស្រូយ អាយុ២៧ឆ្នាំ និងម្តាយឈ្មោះ មាស ស្រីណែត អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។ នៅថ្ងៃកើតហេតុខាងលើ ម្តាយរបស់ក្មេងរងគ្រោះបានជិះម៉ូតូឌុបកូន ពីផ្ទះឆ្លងស្ពានទៅសង្កាត់កោះអន្លង់ចិន ដើម្បីយកបាយទៅឱ្យតៃកុងឡាន ព្រោះគាត់ជាអ្នកធ្វើម្ហូបឱ្យ។
ពេលធ្វើដំណើរដល់ពាក់ កណ្តាលស្ពាន ម៉ូតូក៏បានរអិលដួល ទើបបណ្តាលឱ្យក្មេងរងគ្រោះខ្ទាតធ្លាក់ចូលទៅក្នុងទឹកទន្លេតែម្តងទៅ៕



