បុរសម្នាក់បានស្លា.ប់ នៅក្នុងរថយន្ត ក្រោយផ្ទុះអាវុធផ្ទួនៗចំនួន៥គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលពលរដ្ឋក្បែរនោះ
ក្រុងព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានបុរសម្នាក់បានស្លា.ប់ នៅក្នុងរថយន្ត ក្រោយផ្ទុះអាវុធផ្ទួនៗចំនួន៥គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលពលរដ្ឋក្បែរនោះកក្រើកក្រុងព្រះសីហនុតែម្តង កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅម្តុំខាងក្រោយកាស៊ីណូខ្សាច់សរ ក្បែរផ្លូវក្រោយពេទ្យ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។
តាមប្រភពបឋមពីសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តចំនួន២គ្រឿងបានបុកគ្នា ហើយគេក៏បានឃើញភាគីរថយន្តព្រុស ពណ៌ស បានចុះពីលើរថយន្ត រួចក៏បានបាញ់រះស្រោចទៅលើភាគីរថយន្តម្ខាងទៀតម៉ាក អូឌី អស់ជាច្រើនគ្រា.ប់ (ចំនួន៥គ្រា.ប់) បណ្តាលឱ្យបុរសម្នាក់ស្លា.ប់ភ្លាមៗក្នុងរថយន្តនៅនឹងកន្លែងកើតហេតុតែម្តង។
បើតាមប្រភពពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានអោយបណ្តាញសារព័ត៌មានដឹងនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះដែរថា ករណីខាងលើនេះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវតាមនីតិវិធីហើយ។
យ៉ាងណាមិញ បើតាមប្រភពព័ត៌មានទទួលបានឱ្យដឹងបន្តថា ករណីនេះ គឺជារឿងជនជាតិចិន និងជនជាតិនឈ្លោះគ្នា មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ គឺបើកបុកបា.ញ់រះតែម្តង ។ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណនិងកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើង ។








