នារីជនជាតិចិនបេីករថយន្តស៊េរីទំនើប បុកចូលហាងមួយកន្លែងរងការខុចខាតយ៉ាងដំណំ
ភ្ភ្នំពេញ: នារីជនជាតិចិនម្នាក់រួមដំណេីរជាមួយនារីជនជាតិចិនម្មាក់ទៀត បេីករថយន្តស៊េរីទំនេីបម៉ាកRANGE ROVER មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលបុកចូលភោជនីយ៍ដ្ឋាន យីហោ ឌឺសេនផាលេស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខភោជនីយ៍ដ្ឋានឌឹសេន ផាលេស តាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវលេខ៣០២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AW -0606បើកបរដោយនារីជនជាតិចិនម្នាក់រួមដំណើរនិងនារីជនជាតិចិនម្នាក់ទៀត ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនខណៈមកដល់ចំណុចកេីតហេតុ បួងចង្កូតហួសផ្លូវក៏ជ្រុលទៅបុកចូលភោជនីយ៍ដ្ឋានយីហោ ឌឺសេនផាលេស ធ្វេីឲ្យភ្ញៀវរត់ជាន់ជេីងគ្នារងការខូចខាតយ៉ាងដំណំតែសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកេីតហេតុដោយភាគីខាងរថយន្តបង្កព្រមទទួលកំហុសព្រមចេញថ្លៃជួសជុលទៅលេីហាងដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕








