ក្រុមហ៊ុនរថយន្តជប៉ុន Isuzu Cambodia ធ្វើរឿងល្អជួយសង្គមទៀតហើយ ទោះបីក្នុងស្ថានភាពកូវីដ

(ភ្នំពេញ): ដោយយោងតាមការបង្ហោះ នៅលើ Facebook ផ្លូវការរបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនរថយន្ត ទ្រី ផេដ អ៉ីស៊ូហ៊្សុ (Isuzu Cambodia) ដែលដឹកនាំដោយ លោក យ៉ូហ្កូ កាន់ដា ប្រធានគ្រប់គ្រងទូទៅ និងសហការី បានឧបត្ថមមួកសុវត្ថិភាព ចំនួន ១,២០០មួក និង ស្ទីកឃ័រចំណាំងផ្លាត ចំនួន ១៥,០០០សន្លឹក ជូនដល់នាយកដ្ឋានសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
ពិធីប្រគល់ និងទទួលបានធ្វើឡើង ក្រោមអធិបតីភាព លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ព្រមជាមួយសហការី ហើយសកម្មភាពនេះដែរ ដើម្បីអនុវត្តគោលការណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់ឆ្នាំ២០២១ ដែលជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កមកពីរបួសក្បាលធ្ងន់ធ្ងរ និងការបុកប៉ះយានយន្ត ដោយសារមើលមិនឃើញនៅពេលយប់។


យើងឃើញថា ទោះស្ថិតក្នុងកាលៈទេសៈដ៏លំបាក ដោយសារវិបត្តិកូវីដយ៉ាងណា ក៏ក្រុមហ៊ុន ជប៉ុនមួយនេះ នៅតែគិតគូពីប្រជាជនកម្ពុជា ហើយព្យាយាមជួយជារឿយៗ ដូចជា ការចូលរួមព្រះរាជសប្បុរសធម៌ តាមរយៈព្រះមហាក្សត្រ ការជួយកុមារកម្ពុជាតាមរយៈមន្ទីពេទ្យគន្ធបុប្ផា ការបរច្ចាគម៉ាស ការបរិច្ចាគជូនប្រជាជនរងគ្រោះ ដោយទឹកជំនន់ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត ដែលយើងបានសង្កេតឃើញកន្លងមក។
គួរឲ្យកត់សម្គាល់ផងដែរថា ក្រុមហ៊ុន Isuzu Cambodia ដែលមានទីតំាងនៅទល់មុខព្រលានយន្ដហោះ ពោធ៍ចិនតុង ក៏ទើបតែដាក់សម្ពោធជាផ្លូវការ នូវរថយន្ដ Pick-Up (Isuzu D-Max)និង SUV (Isuzu Mu-X) លក្ខណៈគ្រួសារ ដែលជាការផ្លាស់ប្តូរថ្មីទាំងស្រុង ទាំងរូបរាងខាងក្រៅនិងក្នុង មើលទៅបែប Premium និង Hi-class ជាមួយបច្ចេកវិទ្យាទំនើបៗថ្មីប្លែកគេ ប្រព័ន្ធសុវត្ថិភាព និងជាពិសេសប្រព័ន្ធជើងក្រោមថ្មីរឹងមាំជាមុនទ្វេដង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram