អាជ្ញាធរ សម្រេចបិទផ្សារចំនួន ២បន្ថែមទៀត គឺ ផ្សារទឹកថ្លា និងផ្សារទំនប់…

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានសម្រេចផ្អាកដំណើរការបណ្ដោះអាសន្នផ្សារទឹកថ្លា និងការលក់ដូរនៅជុំវិញផ្សារទាំងអស់ ក្រោយរកឃើញ មានអ្នកកើតជំងឺកូវីដ-១៩។ ចំណែកអភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី ក៏បានសម្រេចផ្អាកដំណើរការមូលដ្ឋានផ្សារងិនអាន (ហៅផ្សារទំនប់) បណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ផងដែរ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌទាំងពីរ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១។


ទន្ទឹមនឹងការផ្អាកដំណើរការបណ្តោះអាសន្នផ្សារទាំងពីរនេះ រដ្ឋបាលខណ្ឌទាំងពីរ ក៏បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ បើមានអាការៈសង្ស័យ ប្រញាប់រួសរាន់ទៅយកសំណាក់តេស្ដរកមេរោគកូវីដ-១៩ ជាបន្ទាន់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram