ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវកំណត់ជាតំបន់ក្រហម …
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីសម្រេច ស្តីពីការកំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ក្រហម។
រដ្ឋបាលខេត្តបុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលស្ថិតក្នុងភូមិសាស្ត្រ“តំបន់ក្រហម”ត្រូវអនុវត្តវិធានការរឹតបន្ដឹងដូចខាងក្រោម៖
-បុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនដោយរួមទាំងការមិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋានឬទីសំណាក់របស់ខ្លួនលើកលែងតែការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់និងការធ្វើដំណើរទៅជួបមន្រ្តីសុខាភិបាលដើម្បីយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២នៅទីតាំងជិតបំផុតក្នុងតំបន់ក្រហម

- តាមការកំណត់និងដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច•ផ្សារនិងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគព្រមទាំងសកម្មភាពការងារមុខរបរនិងអាជីវកម្មទាំងអស់នៅក្នុងតំបន់ក្រហម”ត្រូវផ្អាកជាបណ្តោះអាសន្នលើកលែងតែសកម្មភាពការងារដូចតទៅនេះដែលត្រូវបានអនុញ្ញាតឱ្យដំណើរការជាធម្មតា៖(១)សេវាពន្លត់អគ្គីភ័យ(២)សេវាផ្គត់ផ្គង់អគ្គិសនី(៣)សេវាផ្គត់ផ្គង់ទឹកស្អាត(៤)សេវាសង្គ្រោះបន្ទាន់និងសេវាសុខាភិបាលទាំងរដ្ឋនិងឯកជនដោយរួមទាំងឱសថស្ថានផង(៥)ទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុលនិងអុកស៊ីហ្សែន(៦)ទីតាំងផលិតនិងផ្គត់ផ្គង់មី(៧)ទីតាំងលក់ហ្គាសសម្រាប់ចម្អិនអាហារ(៨)សេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋនិងជំនួយសង្គ្រោះបន្ទាន់(៩)សេវាផ្គត់ផ្គង់ឱសថនិងសម្ភារៈបរិក្ខារពេទ្យនិង(១០)សេវាប្រមូលនិងដឹកជញ្ជូនសំរាម-សំណល់រឹង

- ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ
-ចូលឬឆ្លងកាត់តំបន់ក្រហមនេះលើកលែងតែ៖(១)ការធ្វើដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម(២)ការធ្វើដំណើរដែលទាក់ទងទៅនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណនិងលិខិតបញ្ជាបេសកកម្មដែលចេញដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត(៣)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋនិងឯកជនដោយរួមទាំងផ្នែកឱសថស្ថានដោយមានលិខិតអនុញ្ញាតចេញដោយស្ថាប័នសុខាភិបាល(៤)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាពន្លត់អគ្គីភ័យ(៥)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាផ្គត់ផ្គង់អគ្គិសនីទឹកស្អាត់និងសេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋដោយត្រូវភ្ជាប់ជាមួយនូវលិខ័តបញ្ជាបេសកកម្ម(៦)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកដើម្បីចេញ- ចូលទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេស័កកម្ម(៧)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាសង្គ្រោះបន្ទាន់ទាំងរដ្ឋនិងឯកជនដោយមានលិខិតអនុញ្ញាតចេញដោយស្ថាប័នសុខាភិបាល(៨)ការធ្វើដំណើររបស់បុគ្គលិកនៃទីតាំងផលិតនិងផ្គត់ផ្គង់មីដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត(៩)ការធ្វើដំណើររបស់បុគ្គលិកនៃទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុលនិងអុកស៊ីហ្សែនដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិង(១០)ការធ្វើដំណើររបស់បុគ្គលិកលក់និងចែកចាយហ្គាសសម្រាប់ចម្អិនអាហារដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
បន្ថែមលើវិធានការខាងលើ បុគ្គលល្មើសនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់
ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕ - ហាមឃាត់ដាច់ខាតរាល់ការធ្វើដំណើរចេញ
-ចូលឬឆ្លងកាត់តំបន់ក្រហមនេះលើកលែងតែ៖(១)ការធ្វើដំណើររបស់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ចអនុវត្តវិធានការនានាក្នុងអំឡុងពេលបិទខ្ទប់ដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម(២)ការធ្វើដំណើរដែលទាក់ទងទៅនឹងសកម្មភាពចុះចែកជំនួយសង្គ្រោះបន្ទាន់ដែលរៀបចំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណនិងលិខិតបញ្ជាបេសកកម្មដែលចេញដោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត(៣)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកផ្នែកសុខាភិបាលទាំងរដ្ឋនិងឯកជនដោយរួមទាំងផ្នែកឱសថស្ថានដោយមានលិខិតអនុញ្ញាតចេញដោយស្ថាប័នសុខាភិបាល(៤)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាពន្លត់អគ្គីភ័យ(៥)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាផ្គត់ផ្គង់អគ្គិសនីទឹកស្អាត់និងសេវាផ្គត់ផ្គង់ស្បៀងរបស់រដ្ឋដោយត្រូវភ្ជាប់ជាមួយនូវលិខ័តបញ្ជាបេសកកម្ម(៦)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកដើម្បីចេញ- ចូលទីតាំងឃ្លាំងស្តុកទំនិញយុទ្ធសាស្ត្ររបស់រដ្ឋដោយត្រូវភ្ជាប់ជាមួយនូវលិខិតបញ្ជាបេស័កកម្ម(៧)ការធ្វើដំណើររបស់មន្ត្រីនិងបុគ្គលិកនៃសេវាសង្គ្រោះបន្ទាន់ទាំងរដ្ឋនិងឯកជនដោយមានលិខិតអនុញ្ញាតចេញដោយស្ថាប័នសុខាភិបាល(៨)ការធ្វើដំណើររបស់បុគ្គលិកនៃទីតាំងផលិតនិងផ្គត់ផ្គង់មីដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត(៩)ការធ្វើដំណើររបស់បុគ្គលិកនៃទីតាំងផលិតនិងផ្គត់ផ្គង់អាល់កុលនិងអុកស៊ីហ្សែនដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនិង(១០)ការធ្វើដំណើររបស់បុគ្គលិកលក់និងចែកចាយហ្គាសសម្រាប់ចម្អិនអាហារដោយមានលិខិតអនុញ្ញាតធ្វើដំណើររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។
បន្ថែមលើវិធានការខាងលើ បុគ្គលល្មើសនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីផ្តន្ទាទោសដាក់
ពន្ធនាគារ និងទោសពិន័យជាប្រាក់ ស្របតាមមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕



