មេដឹកនាំ របបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ាន…

រ៉ង់ហ្គូន ៖ ប្រភពពីយោធាបានឲ្យដឹងថា៖ មេដឹកនាំជាន់ខ្ពស់យោធា មីយ៉ាន់ម៉ា គឺលោកឧត្តមសេនីយមីន អ៊ុងឡាំង នឹងចូលរួមកិច្ចប្រជុំកំពូល របស់មេដឹកនាំអាស៊ាន នៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានក្យូដូជប៉ុន។
កិច្ចប្រជុំកំពូលនេះ នឹងត្រូវពិភាក្សា អំពីស្ថានភាព នៅក្នុងប្រទេស មីយ៉ាន់ម៉ា និងកិច្ចប្រជុំលើកដំបូង របស់មេដឹកនាំអាស៊ាន ចាប់តាំងពីយោធា បានដណ្តើមអំណាច ពីរដ្ឋាភិបាល ជាប់ឆ្នោត របស់លោកស្រីអ៊ុងសាន ស៊ូជី ក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។
អ្នកនាំពាក្យយោធាលោកឧត្តមសេនីយ៍ Zaw Min Tun បានប្រាប់សារព័ត៌មានក្យូដូថា៖ លោក មីន អ៊ុងឡាំង នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល នេះដោយផ្ទាល់ ប៉ុន្តែអ្នកនាំពាក្យរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត ពីការចូលរួមរបស់មេដឹកនាំរូបនេះទេ។


កិច្ចប្រជុំកំពូលពិសេស របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានអំពាវនាវ ដោយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីខែមីនា ខណៈការតវ៉ាប្រឆាំងនឹងច្បាប់យោធា និងការបង្ក្រាបដ៏ឃោរឃៅ ទៅលើក្រុមអ្នកតវ៉ាបានបន្តកើតឡើង នៅក្នុងប្រទេសអាស៊ីមួយនេះ។
ប៉ុន្តែការចូលរួម របស់មេបញ្ជាការយោធាមីយ៉ាន់ម៉ា នៅឯកិច្ចប្រជុំកំពូលនេះ អាចមានន័យថា ប្រទេសសមាជិក អាស៊ានទទួលស្គាល់លោក ក្នុងនាមជាតំណាងប្រទេស មីយ៉ាន់ម៉ា និងក្រុមអ្នកតវ៉ាប្រឆាំងនឹងច្បាប់យោធា កំពុងតែបង្កើនការជំទាស់យ៉ាងខ្លាំង ចំពោះការចូលរួមរបស់លោក។
ក្រុមមួយដែលមានកម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស មីយ៉ាន់ម៉ា គណៈកម្មាធិការ ដែលតំណាង ឱ្យសភា Pyidaungsu ត្រូវបានជំទាស់ទៅនឹងអាស៊ាន ដែលបានអញ្ជើញ មេដឹកនាំធ្វើរដ្ឋប្រហារ ទៅកិច្ចប្រជុំកំពូលពិសេសនេះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram