WHO ស្វែងរកជំហានបន្ទាប់នៅក្នុងការស៊ើបអង្កេតប្រភពដើមនៃកូវីដ១៩…

បន្ទាប់ពីបេសកកម្មអន្ដរជាតិមួយទៅកាន់ប្រទេសចិនបាននាំមកនូវសំណួរច្រើនជាងចម្លើយអំពីប្រភពដើមនៃជំងឺរាតត្បាតកូវីដ១៩ ឥឡូវអង្គការសុខភាពពិភពលោកកំពុងវាយតម្លៃពីវិធីដើម្បីឈានទៅមុខតាមរយៈមធ្យោបាយការទូតដើម្បីដោះស្រាយអាថ៌កំបាំងនេះ។ការកំណត់ឱ្យដឹងថាតើវីរុស ដែលបណ្តាលឱ្យមានជំងឺកូវីដ១៩បានចាប់ផ្តើមរីករាលដាលដំបូងបង្អស់ក្នុងចំណោមមនុស្សដោយរបៀបណានោះត្រូវបានគេមើលឃើញថាមានសារសំខាន់ណាស់ដើម្បីទប់ស្កាត់ការផ្ទុះឡើងជំងឺរាតត្បាតក្នុងពេលអនាគត។
ប៉ុន្តែរបាយការណ៍ដែលពន្យារពេលយ៉ាងយូរដែលព្រាងដោយក្រុមអ្នកជំនាញអន្តរជាតិ ដែលផ្ញើទៅទីក្រុងអ៊ូហាននៅដើមឆ្នាំនេះ និងសមភាគីចិនរបស់ពួកគេ មិនបានធ្វើការសន្និដ្ឋានបានរឹងមាំនោះទេ និង ទាក់ទាញការអំពាវនាវឱ្យស៊ើបអង្កេតបន្ថែមទៀត។
គណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក (WHO) នៅសប្តាហ៍នេះបានជំរុញឱ្យមាន “ការអនុវត្តយ៉ាងឆាប់រហ័ស” នៃអនុសាសន៍របាយការណ៍សម្រាប់ការស៊ើបអង្កេតដំណាក់កាលទី ២ ។


ប៉ុន្តែខណៈ WHO និងបណ្តាប្រទេសនានានៅទូទាំងពិភពលោកយល់ស្របថាការស៊ើបអង្កេតបន្ថែមទៀតគឺត្រូវការចាំបាច់ ការប្រកែកគ្នាកំពុងកើតមានជុំវិញអ្វីដែលដំណាក់កាលបន្ទាប់នឹងលាតត្រដាង និង កន្លែងណាត្រូវស៊ើបអង្កេត។
វាត្រូវចំណាយពេលជាងមួយឆ្នាំបន្ទាប់ពីកូវីដ១៩ លេចឡើងដំបូងនៅទីក្រុងអ៊ូហានក្នុងខែធ្នូឆ្នាំ ២០១៩ ដើម្បីឱ្យក្រុមជំនាញអន្តរជាតិបានទៅកាន់ប្រទេសចិនហើយទីក្រុងប៉េកាំងហាក់មានចេតនាចង់ឃើញដំណាក់កាលស៊ើបអង្កេតបន្ទាប់ផ្តោតទៅលើកន្លែងផ្សេង។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រីហួ ឈុនយីងបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែមីនាថា”យើងសង្ឃឹមថាប្រទេសពាក់ព័ន្ធដទៃទៀតនឹងសហការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញរបស់ WHO តាមចរិតលក្ខណៈបែបវិទ្យាសាស្ត្រ បើកចំហរ តម្លាភាព និងការទទួលខុសត្រូវ ដូចដែលចិនបានធ្វើ”៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram