ភ្ញាក់ផ្អើល! ឃាត់ខ្លួន ស្ដ្រី ម្នាក់ ករណី ស៊ីដាច់ ប្រាក់ ជិត មួយ លាន ដុល្លារ ជា តំណាង លក់ ផលិតផល ប្រេនថ្មី នៅភ្នំពេញ…

(ថ្ងៃទី 27 December 2020 ម៉ោង 8:27 pm)ភ្នំពេញ : ឃាត់ខ្លួន កាលពី ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២០ ស្ដ្រី ម្នាក់ ជា តំណាង លក់ ផលិតផល ប្រេន ថ្មី CTM ( គ្រឿងសំអាង ) ដែល ជាប់ ពាក់ព័ន្ធ ករណីស៊ីដាច់ ប្រាក់ ជិត មួយ លាន ដុល្លារ បាន ត្រូវ កម្លាំង សមត្ថកិច្ច នគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅក្នុង ផ្សារ បុរី ពិភពថ្មី កួរស្រូវ ២ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ តាម ដីការ បញ្ជា ឲ្យ ចូលខ្លួន របស់លោក គុជ គីម ឡុង ព្រះរាជអាជ្ញា អម សាលាដំបូង រាជធានី ភ្នំពេញ ។

ស្ដ្រី រូបនេះ ឈ្មោះ ណើ ចាន់ ត្រា ជា តំណាង លក់ ផលិតផល ប្រេន ថ្មី CTM ( គ្រឿងសំអាង ) ត្រូវ កូនក្រុម ចំនួន ១២ នាក់ ដាក់ ពាក្យបណ្តឹង ចោទប្រកាន់ថា បាន ប្រមូល លុយ ជិត ១ លាន ដុល្លារ ហើយ មិន ប្រគល់ ផលិតផល ឲ្យ កូនក្រុម តំណាង ចែកចាយ និង មិន ទូទាត់ លុយ ឲ្យ ម្ចាស់ ប្រេន ដើម ។

ជាងនេះទៀត បាន យកឈ្មោះ អ្នកស្រី ទ្រី ដា ណា ទៅ ឆបោក លុយ តំណាង របស់ខ្លួន យកលុយ ទៅ ទិញ ផ្ទះ និង សម្ភារៈ ទៅវិញ ។ កម្លាំង សមត្ថកិច្ច ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន បញ្ជូនបន្ដ ទៅ កាន់ សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម នីតិវិធី ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram