នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនឪពុកចិត្តអប្រីយ៍ប្រល័យព្រហ្មចារីកូនបង្កើតអាយុ១០ឆ្នាំ…
ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ,ស្រុកថ្មពួក
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពាំរអនីតិជន នៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យជាឪពុក បានចាប់កូនស្រីបង្កើតអាយុ១០ឆ្នាំ រំលោភបានសម្រេចទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖ជនសង្ស័យជាឪពុកឈ្មោះ ម៉ៅ សុវណ្ណ អាយុ៣៨ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ចំណែកក្មេងស្រីរងគ្រោះជាកូនបង្កើតឈ្មោះ ក.ស.ត្រ អាយុ១០ឆ្នាំ ជាកូនទី០៣ ក្នុងចំណោមបងប្អូន០៣នាក់ ប្រុស០២នាក់ ។លោកនាយការិយាល័យ បានបន្តថា៖នៅវេលាម៉ោង១១យប់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ ឈ្មោះម៉ៅ សុវណ្ណ ជាឪពុកបានចាប់កូនស្រីរបស់ខ្លួនរំលោភ ខណពេលដែលក្មេងរងគ្រោះកំពុងដេកជាមួយម្តាយ ពេលនោះ ត្រូវស្ត្រីជាប្រពន្ធភ្ញាក់ទាន់ក៏ស្រែកឆោឡោ ប្រាប់អ្នកជិតខាងនិងបានប្តឹងដល់នគរបាលការពារ

ព្រំដែនគោកលេខ៨០៧ ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនប្រព្រឹត្តល្មើស ។លុះដល់វេលាម៉ោង០៨ព្រឹកថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត ស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួន ឪពុកដេលមានសារជាតិជាត្រីឆ្តោរស៊ីកូនឯងមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាល។លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលការងារយេនឌ័រនិងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះដែលគេអះអាងថាមិនមែនជាកូនរបស់ខ្លួននេះពិតមែន ព្រោះក្មេងរងគ្រោះ

មិនមែនជាកូនរបស់ខ្លួនទេជាកូនរបស់ប្រុសសាហាយប្រពន្ធខ្លួន ចំពោះការប្រព្រឹត្តទៅលើក្មេងស្រីរងគ្រោះនេះ ចំនួន០២ដងមកហើយ លើកចុងក្រោយនេះ ក៏ប្រពន្ធភ្ញាក់ទាន់ប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង។លោកស្រីឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ដោយផ្អែកលើបណ្តឹងស្រ្តីជាម្តាយក្មេងរងគ្រោះ និង ចម្លើយសារភាព របស់ជនសង្ស័យ ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕

