ក្មេងតូចៗ៣នាក់ជិះម៉ូតូគេចពីគេដេញវាយជ្រុលបុករថយន្តបណ្តាលរងរបួស…
ភ្នំពេញ ៖ ក្មេងប្រុសៗតូចៗចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាស្រាប់តែមានបុរសម្នាក់បេីកកង់បីឥណ្ឌាដេញវាយពីខាងក្រោយដោយភ័យពេកក៏ជិះលឿនជ្រុលទៅបុករថយន្តកាមរីបណ្តាលឲ្យរងការខូចខាតចំណែកក្មេងៗរងរបួសរលាត់ដៃជេីង។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ២៨២ កែងផ្លូវេខ៥៧ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FG- 6160 ជិះគ្នា៣នាក់ក្មេងតូចៗ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៧ ក្នុងទិសដៅពីត្បូងទៅជេីងបន្ទាប់មកស្រាប់តែមានបុរសម្នាក់បេីកកង់បីឥណ្ឌាដេញវាយពីក្រោយភ្លាមនោះដោយសារភ័យពេកក៏បន្ថែមល្បឿនហេីយបានជ្រុលទៅបុករថយន្តកាមរីពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2P -8779 ដែលធ្វេីដំណេីរបញ្ច្រាសទិសគ្នាចំពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតនិងរបួសរលាត់ដៃជេីង។

ក្រោយកេីតហេតុអ្នកបេីកកង់បីដេញវាយក្មេងនោះក៏គេចខ្លួនបាត់ ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុដោយសារក្មេងៗគ្មានលទ្ធភាពសងទៅម្ចាស់រថយន្តក៏ធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕


