គម្រោងពង្រីកឆ្នេរ និងវិថីចំនួន5 នៅក្នុងក្រុងកែបនឹងបញ្ចប់នៅមុនចូលឆ្នាំខ្មែរ


កែប ៖ គម្រោងពង្រីកឆ្នេរ 2,700ម៉ែត្រ និងវិថី និងអនុវិថីទាំង 5ចូលឆ្នេរស្ថិតនៅក្នុងក្រុងកែបខេត្ត គ្រោងគ្រោងនឹងបញ្ចប់នៅមុនចូលឆ្នាំប្រពៃណីខ្មែរខាងមុខដើម្បី ដាក់ឱ្យប្រើប្រាស់សម្រាប់ស្វាគមន៍ដល់ទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរ និងលេងកម្សាន្ត។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបថ្លែងថា គិតមកទល់ពេលនេះដំណើរការ នៃការអនុវត្តឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង 2,700ម៉ែត្រ នៅខេត្តកែប កំពុងចាក់ដីបំពេញស្ទើរតែបាន 100%ហើយ ជំហ៊ានបន្ត នឹងអនុវត្តចាក់ខ្សាច់បំពេញ ប្រវែង 30ម៉ែត្រទៀត តាមផែនការចាប់ផ្តើមចាក់ខ្សាច់ បំពេញនាដើមខែមិនា ខាងមុខនេះ។
ឯកឧត្តមបន្តថា ដោយឡែក ចំពោះផ្លូវ 5ខ្សែ ដែលមានវិថី2 និងអនុវិថី 3 ក៏មកដល់ពេលនេះ សម្រេចការស្ថាបនា បាន 80%ហើយ បើតាមផែនការបស់គណៈកម្មាធិការអនុវត្តការងារនេះ នឹងបញ្ចប់ការសាងសង់ មុនបុណ្យចូលឆ្នាំខ្មែររបស់ចូលមកដល់។
លោកមានជំនឿងថា តាមរយៈគម្រោងនេះខេត្តកែប នឹងអាចពង្រីកតំបន់ឆ្នេរកម្សាន្តបានកាន់ តែច្រើន ហើយប្រណិត សន្ទុះភ្ញៀវទេសចរក៏នឹងកើនឡើងកាន់តែច្រើន ដែលជះឥទ្ធិពលល្អប្រសើរ ដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ហើយនេះជាមោទនភាពរបស់ខេត្តកែប ក៏ដូចជាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។
គម្រោងកែលម្អឆ្នេរភក់ទៅជាឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ប្រវែង 2,700ម៉ែត្រ ចាប់ពីផ្សារក្តាម ទៅដល់ព្រៃកោងកាង ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នេះត្រូវបានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) ប្រកាសអោយអនុវត្តន៍ កាលពីថ្ងៃទី13 ខែសីហា ឆ្នាំ2021 កន្លងទៅ ដោយបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ផ្អែកលើស្មាតីកិច្ចប្រជុំកាលពីថ្ងៃទី22 ខែកក្កដា ឆ្នាំ2021៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram