រថយន្តដឹកផ្លែឈើបុកត្រាក់ទ័រដឹកស្រូវពីក្រោយស្លាប់មនុស្សម្នាក់និងរបួសម្នាក់នៅស្រុកពួក…

សៀមរាបៈ រថយន្តដឹកផ្លែឈើ១គ្រឿង បានបុកគ្នាជាមួយត្រាក់ទ័រដឹកស្រូវពីក្រោយបណ្តាលឱ្យមនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង១រំលង អធ្រាត្រឈានចូលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះនៅលើផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀបរាប ។

នគរបាលចរាចរណ៍ស្រុកពួកបាននិយាយថារថយន្តម៉ាកតួរីសពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2R 67.02 (ដឹកផ្លែឈើ) ជិះគ្នា០៣នាក់ បើកបរដោយឈ្មោះ សេង ជាង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិបុស្សចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មុខរបរដឹកផ្លែឈើបានរងរបួសស្រាល ខណៈពេលបើកបរទៅបុកត្រាក់ទ័រពីក្រោយ ដែលបំរុងឈប់បណ្តាលអោយស្លាប់ជនរងគ្រោះឈ្មោះសូ នី ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិជាមួយគ្នា (ត្រូវជាប្រពន្ធ) ក្នុងពេលនោះត្រាក់ទ័របានបើកបរទៅបាត់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram