ក្នុងពេលវិបត្តិកូវីដ១៩ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ផ្តល់រង្វាន់ជាទឹកប្រាក់ប្រមាណ ៤០ ម៉ឺនដុល្លារ ទៅដល់អាជីវកម្មចំនួន ២៧ ដើម្បីជាជំនួយផ្នែកហិរញ្ញវត្ថុ…
ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (EDF) នាពេលថ្មីៗនេះ បានកោះ ប្រជុំ ដើម្បីពិនិត្យឡើងវិញនូវសមិទ្ធិផលមួយចំនួនដែលគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០២០ដើម្បីគាំទ្រដល់ភាពកំពុងរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រាសនៅក្នុងប្រទេសកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានមានប្រសាសន៍ថា៖តាមរយៈដៃគូអនុវត្តរបស់ខ្លួនគឺសហគ្រាសខ្មែរមូលនិធិអភិវឌ្ឍ ន៍សហគ្រិនភាព បានផ្តល់រង្វាន់ជាទឹកប្រាក់ប្រមាណ ៤០ ម៉ឺនដុល្លារ ទៅដល់អាជីវកម្មចំនួន ២៧ ដើម្បីជាជំនួយផ្នែកហិរញ្ញវត្ថុ។ លើសពីនេះទៅទៀតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពក៏បានបើកសម្ពោធកម្មវិធី“អង្គរ៥០០”នៅក្នុងឆ្នាំនេះដោយមានការចូលរួមសហការជាមួយអាជីវកម្មបង្កើតថ្មីចំនួន៥០០,សកលវិទ្យាល័យស្ទែនហ្វត(StanfordUniversity)និងសហគ្រិនសឹង្ហបូរីដើម្បីផ្តល់ជាការគាំទ្រនិងការណែនាំទៅដល់សហគ្រិនបច្ចេកវិទ្យាក្នុងស្រុកស្របពេលដែលពួកគេរើកលូតលាស់ទៅកាន់ថ្នាក់ជាតិ និងអន្ដរជាតិ។ដោយចង់បង្កើននូវសន្ទុះនេះ ក្រុមប្រឹក្សាភិបាល បានដាក់ចេញនូវយុទ្ធសាស្ដ្រសម្រាប់ឆ្នាំ២០២១ដើម្បីពង្រឹកភាពជាសហគ្រិន និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs), លើកកម្ពស់ការប្រើប្រាស់

បច្ចេកវិទ្យានៅក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យម និងបង្កើតភាពជាដៃគូ ដោយចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ។សូមជម្រាបថាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើត មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ជាមូលនិធិសាធារណៈដែលផ្ដល់នូវផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ អាជីវកម្មបង្កើតថ្មី សហគ្រាសធុនតូច និងមធ្យមព្រមទាំងសហគ្រាសដែលជាអ្នកបង្កើតប្រព័ន្ធអេកូឡូស៊ី។នៅក្នុងឧបករណ៍នៃគោលនយោបាយថ្មីគោលដៅនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពគឺជាការលើកកម្ពស់និងគាំទ្រដល់ភាពជាសហគ្រិនដ៏ស្វាហាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងនវានុវត្ដន៍ដូចជាការបង្កើតការងារជាពិសេសដូចនាពេលបច្ចុប្បន្នដែលប្រទេសកម្ពុជាកំពុងបន្តតែទទួលរងផលប៉ះពាល់មូលនិធិ

អភិវឌ្ឍន៍សហគ្រិនភាពបានបង្កើត សហគ្រិនខ្មែរ ដែលជាប្រតិបត្ដិកររដ្ឋបាលស្វ័យត ដើម្បីអនុវត្តកម្មវិធីចម្បងទាំង ៤។កម្មវិធីទាំងអស់នេះរួមមានកម្មវិធី បង្កើមសមត្ថភាព( Capacity Upgrading) ដែលប្រើនូវគំរូនៃការចែករំលែកតម្លៃ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាលដល់ សហគ្រាសធុនតូច និងមធ្យម រួមទាំងអាជីវកម្មបង្កើតថ្មី។ កម្មវិធី Networking ជាកម្មវិធីដែលជួយសហគ្រាសធុនតូចនិងមធ្យម រួមទាំងអាជីវកម្មបង្កើតថ្មី បង្កើតនូវយុទ្ធសាស្ដ្រទំនាក់ទំនងជាមួយអ្នកណែនាំ អ្នកវិនយោគទុន និងដៃគូអាជីវកម្ម ទាំងក្នុងស្រុកនិងអន្ដរជាតិ។កម្មវិធី Entrepreneurial Culture Promotion ជាកម្មវិធីអភិវឌ្ឍការគិតថ្មីដែលរួមបញ្ចូលការ ច្នៃប្រឌិត,ហានិភ័យនិងរង្វាន់,ព្រមទាំងការប្ដេជ្ញាចិត្ត។កម្មវិធី SeedFundingជាកម្មវិធីដែលប្រើនូវជំនួយរួមគ្នានិងវិធីសាស្ដ្រវិនិយោគរួមគ្នាដើម្បីគាំទ្រនិងធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមរួមទាំងអាជីវកម្មបង្កើតថ្មីកាន់តែមានភាពប្រសើរឡើង។

