ពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះ នៅកោះពងសត្វ ទទួលអំណោយកាកបាទក្រហម បន្ទាយមានជ័យៈ អំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន របស់…

សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ត្រីនាំទៅប្រគល់ ជូនពលរដ្ឋរងគ្រោះ ដោយភ្លើងឆេអផ្ទះ ។


មន្ត្រីក្រុមប្រឹក្សាសង្កាត់កោះពងសត្វ បានអោយដឹង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ថាៈ លោក លី សារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើដោយលោក នាង ហាវ អភិបាលរង ក្រុងសិរីសោភ័ណ និងក្រុមការងារ បានសម្តែងការចូលរួមសោកស្តាយ និងរំលែកការលំបាក ជូនប្រជាពលរដ្ឋ ដែលរងគ្រោះផ្ទះ ១ខ្នង ត្រូវអគ្គិភ័យឆេះផ្ទះ កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអង្គារបុស្ប សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ។

នាឱកាសនោះ លោក លី សារី បានចែកម៉ាស់ ដល់បងប្អូនប្រជាពលរដ្ឋ និងសំណូមពរ អោយប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការប្រុងប្រយ័ត្ន បន្ថែមទៀត ពីការរីករាលដាលជំងឺកូវីដ.១៩ នេះ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram