ខ្សែប្រយុទ្ធ Lukaku និង Werner នឹងអវត្តមាន២ប្រកួតខាងមុខ ដោយសារបញ្ហារបួស

(ឡុងដ៍)៖ កីឡាករចំនួន២រូប របស់ក្លិប Chelsea គឺ Romelu Lukaku និង Timo Werner នឹងអវត្តមានការប្រកួតចំនួន២ខាងមុខ នៃលីគ Premier League របស់ពួកគេ បន្ទាប់ពីមានរបួស ក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍ លីគ Champions League ដោយបានឈ្នះលើក្រុម Malmo, នេះបើតាមការបញ្ជាក់ពីអ្នកចាត់ការ Thomas Tuchel ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ។


ខ្សែប្រយុទ្ធទាំងពីររូប បានទទួលរងរបួស នៅតង់ទី១ នៃការប៉ះនឹងក្រុម Malmo, ជាមួយនឹងរបួសកជើង របស់កីឡាករ Lukaku មើលទៅមានសភាពធ្ងន់ធ្ងរ។
ជាមួយគ្នានោះ កីឡាករខ្សែបម្រើ Christian Pulisic ក៏នឹងមិនអាចចូលលេងបានដែរ ដោយសារលោកកំពុងបន្តជាសះស្បើយ ពីបញ្ហាកជើងដូចគ្នា។
គួរជម្រាបថា ក្លិប Chelsea ឈរនៅកំពូលតារាង លីគ Premier League ជាមួយនឹង១៩ពិន្ទុក្នុងដៃ ក្រោយឆ្លងកាត់៨ប្រកួត, ខណៈក្រុម Norwich ដែលត្រូវប៉ះគ្នា នៅថ្ងៃ២៣ ខែតុលាស្អែកនេះ មិនទាន់ទទួលបានជ័យជំនះនៅឡើយនោះទេ ហើយកំពុងស្ថិតនៅលំដាប់ទី២០ក្នុងលីគ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram